មិនធ្លាប់ដឹង! កងទ័ពផ្អាក​ធ្វើ​សង្គ្រាមលោកលើកទី១ ដើម្បីអបអរបុណ្យណូអែលរួមគ្នា

  • 2017-12-25 09:31:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្គ្រាម​លោក​លើក​ទី ១ ត្រូវ​បាន​គេ​ចង​ចាំ​ថា ជា​សង្គ្រាម​ដ៏​អាក្រក់​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​លោក ដែល​បាន​សម្លាប់​ទាហាន និង​ជន​ស៊ីវិល​រាប់​លាន​នាក់។ ប៉ុន្តែ​ក្នុង​រយៈ​ពេល ១ យប់​និងមួយ​ថ្ងៃ ភាគី​ក្នុង​សមរភូមិ​ដូច​ជា កងទ័ព​បារាំង និង​ចក្រភព​អង់គ្លេស​នៅ​មួយ​ប៉ែក ហើយ​កង​ទ័ព​អាល្លឺម៉ង់​នៅ​មួយ​ប៉ែក បាន​ទម្លាក់​អាវុធ​ចុះ​រយៈ​ពេល​ខ្លី​ ដើម្បី​អបអរ​ពិធីបុណ្យ​ណូអែល​រួម​គ្នា។

សង្រ្គាម​នេះ​ត្រូវ​បាន​សន្មត់​ថា នឹង​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​បុណ្យណូអែល​ឆ្នាំ ១៩១៤។ រយៈ​ពេល​ប្រាំ​ខែ​បន្ទាប់​ពី​សង្គ្រាម​បាន​ចាប់ផ្តើម​នៅ​ក្នុង​ខែ​កក្កដា សង្គ្រាម​នៅ​ជួរ​មុខ​មាន​ភាព​ជាប់​គាំង និង​ធ្វើ​ឲ្យ​មាន​ ការ​បាត់បង់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​សមរភូមិ Tannenberg, Marne និង Ypres ហើយ​បាន​បង្ខំ​ឲ្យ​ភាគី​ទំនាស់​ឈាន​ចូល​ទៅ​ក្នុង​សង្គ្រាម​ត្រជាក់​ដែល​គួរ​ឱ្យ​ខ្លាច និង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា សង្គ្រាម​លោក​លើក​ទី​១។

ទាហាន​របស់​ភាគី​ទាំង​ខាង ស្ថិត​នៅ​ភាគ​ខាង​លិច បាន​ចាប់​ផ្ដើម​អបអរ​ពិធី​បុណ្យ​ណូអែល​យ៉ាង​ល្អ​បំផុត​តាម​ដែល​ពួក​គេ​អាច​ធ្វើ​បាន​។ មិន​យូរ​ប៉ុន្មាន កងទ័ព​ទាំង​អស់​ដែល​នៅ​ជួរ​មុខ បាន​ចេញ​ពី​លេណដ្ឋាន​របស់​ពួកគេ​ដោយ​គ្មាន​អាវុធ ហើយ​តម្រង់​មក​​ជួប​ជុំ​កងទ័ព​សត្រូវ​ដើម្បី​អបអរ​ពិធី​បុណ្យណូអែល។

អ្វី​ដែល​កើត​ឡើង​បន្ទាប់​ទៀត​នោះ គឺ​ជា​រឿង​ដ៏​អស្ចារ្យ​មួយ​សម្រាប់​មនុស្ស​ជាតិ ដោយ​សារ​សត្រូវ​ដែល​ទើប​តែ​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ព្រៃផ្សៃ​ក្នុង​រយៈ​ពេល​ ២ ទៅ ៣ ម៉ោង​មុន បែរ​ជា​អាច​មក​និយាយ​គ្នា, ច្រៀង​រាំ និង​ញ៉ាំ​អាហារ​ជាមួយ​គ្នា​យ៉ាង​សប្បាយ​ប្រៀប​ដូចជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​ទៅ​វិញ។

មួយ​សតវត្ស​ក្រោយ​ពី​សង្រ្គាម​បាន​ចាប់ផ្តើម ទាហាន​អាឡឺម៉ង់ និង​អង់គ្លេស​នៅ​តែ​រួបរួម​គ្នា​លេង​បាល់ទាត់ និង​អបអរ​សាទរ​ពិធី​បុណ្យ​ណូអែល។ ឥឡូវ​នេះ​ភាគី​ទាំង​ពីរ ​គឺ​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា ហើយ​វា​គឺ​ជា​សន្តិភាព ដែល​ទាហាន​ក្នុង​ឆ្នាំ ១៩១៤ តែង​តែ​បួង​សួង​ចង់​បាន​សម្រាប់​ភាគ​ខាង​លិច៕

ចុចអាន ៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រ័ត្ន