អនុបណ្ឌិតកសិកម្ម៖ «បើមនុស្សឧស្សាហ៍ដូចឃ្មុំ មិនដឹងជាយកលុយទៅណាអស់ទេ»
- 2017-12-25 10:19:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុបណ្ឌិតកសិកម្ម៖ «បើមនុស្សឧស្សាហ៍ដូចឃ្មុំ មិនដឹងជាយកលុយទៅណាអស់ទេ»
ចន្លោះមិនឃើញ
«បើមនុស្សឧស្សាហ៍ដូចឃ្មុំ មិនដឹងជាយកលុយទៅណាអស់ទេ» នេះជាពាក្យរបស់ លោក ឈៀង ឈូក វ័យ២៩ឆ្នាំ ជាកសិករចិញ្ចឹមឃ្មុំនៅឃុំរហាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានមើលឃើញសារៈប្រយោជន៍ដ៏ច្រើនរបស់ឃ្មុំ។
ហេតុអ្វីលោកប្រៀបធៀបមនុស្សទៅនឹងឃ្មុំ? ឆ្លើយតបនឹងសំណួរនេះ លោក ឈៀង ឈូក បានពន្យល់ថា ឃ្មុំជាសត្វដែលឧស្សាហ៍ ហើយជាសត្វដែលមានការព្យាយាមខ្លាំង។ ជាក់ស្ដែងឃ្មុំបានធ្វើការសាមគ្គីគ្នា ចេះសន្សំទឹកដមផ្កា បន្ដិចម្ដងៗ រហូតក្លាយជាទឹកឃ្មុំ ហើយឃ្មុំជាសត្វស្រឡាញ់សម្បុក ហ៊ានប្ដូរជីវិតដើម្បីការពារសម្បុក។