ចាន់ ស៊ីណាត ត្រូវឡើងសង្វៀនគុនខ្មែររយៈពេល៥ឆ្នាំដោះបំណុលធនាគារ
- 2017-12-26 03:10:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ ស៊ីណាត ត្រូវឡើងសង្វៀនគុនខ្មែររយៈពេល៥ឆ្នាំដោះបំណុលធនាគារ
ចន្លោះមិនឃើញ
ជើងខ្លាំងទម្ងន់ស្រាល ៥៧គីឡូក្រាម ចាន់ ស៊ីណាត ត្រូវឡើងសង្វៀនយ៉ាងហោចណាស់ក៏៥ឆ្នាំទៀតដែរ ដើម្បីដោះបំណុលធនាគារដែលខ្ចីយកមកធ្វើផ្ទះនៅឯខេត្តតាកែវ។
ចាន់ ស៊ីណាត បានឲ្យដឹងថា ការឡើងសង្វៀនប្រកួតរាល់សប្ដាហ៍នេះប្រាក់តម្លៃខ្លួនចំនួនត្រូវយកទៅបង់ថ្លៃធនាគារឯកជនមួយ ព្រោះបានខ្ចីលុយគេយកមកធ្វើទីជម្រក ហើយគិតមកដល់ពេលនេះកំពុងសាងសង់បានប្រហែល៩០% ហើយ។
អ្នកប្រដាល់ដែលមានថ្វីដៃខាងលើបន្តថា ផ្ទះដែលសាងសង់នេះគឺនៅឯខេត្តតាកែវ ហើយត្រូវចំណាយប្រាក់ជាង១ម៉ឺនដុល្លារអាមេរិក និងប្រាក់មួយភាគធំគឺខ្ចីពីធនាគារក្នុងស្រុកមួយ។ កីឡាកររូបនេះត្រូវបង់ក្នុងមួយខែ ២៥០ដុល្លារអាមេរិក ហើយមកដល់ពេលនេះបង់បាន២ខែរួចហើយដូច្នេះត្រូវបង់បន្តដល់៥ឆ្នាំទើបរួច។
កីឡាករប្រកួតក្បែរ១០០ដងរូបនេះបន្ថែមថា សព្វថ្ងៃនេះមិនសូវហ៊ានធ្វេសប្រហែលនិងការហ្វឹកហាត់នោះឡើយ ឬដើរលេងផ្ដេសផ្ដាសទេ ព្រោះខ្លាចប្រកួតមិនល្អ ឬមានបញ្ហាអ្វីមិនអាចឡើងសង្វៀនប្រកួតបាន ត្រូវតែប្រយ័ត្នណាមួយប្រាក់ចំណូលធំគឺនៅលើការឡើងសង្វៀន។
ចាន់ ស៊ីណាត មកពីក្លឹបប្រដាល់និរន្តមានជ័យ កូនសិស្សលោក ឯម ចាន់សុផល ប្រកួតចុងក្រោយផ្ដួលជើងខ្លាំងឆ្លងដែនមកពីប្រទេសថៃ Petchburapha Sor ឲ្យសន្លប់នៅទឹកទី២នាសង្វៀនគូបូតាកាលពីថ្ងៃទី២២ ខែធ្នូ ២០១៧៕