ជឿទេថា អូដ្ឋមួយក្បាល រកបានលើស ១លានដុល្លារក្នុងមួយឆ្នាំ?
- 2017-12-26 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជឿទេថា អូដ្ឋមួយក្បាល រកបានលើស ១លានដុល្លារក្នុងមួយឆ្នាំ?
ចន្លោះមិនឃើញ
ប្រែក្លាយប្រទេសពីវាលខ្សាច់ល្ហល្ហេវ ទៅជាទីក្រុងទំនើបថ្មី ផ្ដុំដោយអគារខ្ពស់ ដណ្ដើមគ្នាលូតច្រូងច្រាង ម៉ូដប្លែកៗរបស់មហាសេដ្ឋីច្រើនរាប់មិនអស់ តែសត្វអូដ្ឋ នៅតែជាប្រភេទពាហនៈ តំណាងឲ្យមធ្យោបាយបែបបុរាណ របស់ក្រុងឌូបៃ និងពេញនិយមបំផុតពីសំណាក់ ទេសចរក្បែរ ១៦លាននាក់ ជិះកម្សាន្ត ទោះបីមានតម្លៃថ្លៃបន្តិចក្ដី។
ប្រើពេលដើរតាមក្រោយអ្នកដឹកម្នាក់ និងមានភ្ញៀវពីរនាក់លើខ្នង កាត់វាលខ្សាច់ មិនដល់ ៣០នាទីផង តួលេខលុយ ដែល អូដ្ឋ រកបានត្រូវបាន Tour Guide របស់ Arabian Adventure ទម្លាយប្រាប់ Sabay ថា "ឃើញសាមញ្ញចឹងទេ តែដោយសារសត្វអូដ្ឋ ដែលដឹកអ្នកទៅលេងលើវាលខ្សាច់មានកម្រិត ចឹងហើយ អូដ្ឋម៉ាក្បាលៗ អាចរកចំណូលបានច្រើនជាង ១លានដុល្លារ ម៉ាឆ្នាំៗ"។
“គេគិតម្នាក់ៗ ចន្លោះពី ៣០-៥០ដុល្លារ ពេលជិះម្ដងៗ”។ មគ្គទេសក៍ Atif បញ្ជាក់បន្ថែម។
ចំពោះការជិះអូដ្ឋ ទេសចរភាគច្រើនទៅជិះនៅវាលខ្សាច់ Al Sahara ដែលធ្វើដំណើរ ប្រមាណ ២០នាទី ពីកណ្ដាលក្រុងឌូបៃ។ មានតែសត្វអូដ្ឋប៉ុណ្ណោះ ដែលអាចទ្រាំទ្របានគ្រប់ស្ថានភាពបែបនេះបាន ព្រោះវាជាសត្វដែលធន់នឹងកម្ដៅ ហើយអាចដើរបានឆ្ងាយ។
ទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង ដ៏មានសក្ដានុពលបំផុតរបស់ អារ៉ាប់រួម។ ក្នុងមួយឆ្នាំៗ ក្រុងឌូបៃ តែឯងទាញទេសចរទៅលេង ច្រើនបំផុតលំដាប់ទី៤ ឬជាង ១៤លាននាក់ កាលពីឆ្នាំ ២០១៥។ ទីក្រុងទេសចរណ៍លេខ១ បានទៅលើ ក្រុងឡុងដុងដ៍ មាន ១៨,៨លាននាក់។ លេខពីរ ១៨,២លាននាក់ ទៅលេងនៅក្រុងប៉ារីស និង បាងកកជាង ១៦លាននាក់។ ចំណូលដែលឌូបៃ រកពីបានតំបន់កម្សាន្តកែច្នៃ សំខាន់នានា មានរហូតដល់ទៅ ១១,៦៨ប៊ីលានដុល្លារអាមេរិក៕
ទស្សនាវីដេអូ៖
ចុចអានអត្ថបទ៖
ឌូបៃ៖ ច្នៃផ្កាទៅជាយន្តហោះទម្ងន់ជាង ១០០តោន រហូតបំបែកកំណត់ត្រាពិភពលោក
ឌូបៃ បន្តមហិច្ឆិតាសង់កោះចំណាយខ្ទង់ពាន់លានដុល្លារត្រឹមឆ្នាំ ២០២០