​ប្រុសៗ​ប្រយ័ត្ន​ប្រយែង​​ ពេល​ដឹង​សញ្ញាណ​មនុស្ស​ស្រី​កំពុង​បោក​ប្រាស់ទាំងនេះ​

  • 2017-12-29 03:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រាស្រ័យ​ទាក់ទង​នៅក្នុងសង្គម ​មនុស្ស​ស្រី​ត្រូវ​បាន​គេ​សម្គាល់​ថា ​ត្រូវបាន​គេចូលចិត្ត​ស្រឡាញ់​រាប់អាន​ជាងបុរស​។ ដោយហេតុថា មនុស្សស្រី​មាន​សក្ដានុពល​ពិសេស​ពីកំណើត​ ​តួយ៉ាង​ ​ជានារីភេទ​ មាន​រូបរាង​ និង​ពាក្យ​សម្ដី​ ​ដែល​ទន់ភ្លន់​ជាមនុស្ស​ប្រុស​។ ប៉ុន្តែ​នារីៗមួយ​ចំនួន​បែរជាប្រើ​ចំណុច​ខ្លាំង​ខ្លួន​ទៅ​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្ស​ប្រុស​ដើម្បីប្រយោជន៍វិញ ​ហើយ​មនុស្សប្រុស​មួយចំនួន​ក៏​តែងតែ​សោក​ស្ដាយ​តាម​ក្រោយ​ បន្ទាប់​ពីដឹងថា​ខ្លួន​កំពុង​ចាញ់​បោក​មនុស្សស្រី​តាមរយៈ​សញ្ញាណ​មួយ​ចំនួន​ខាង​ក្រោម​នេះ៖

សុំឲ្យជួយមិន​ចេះ​ចប់​រឿង

មនុស្សស្រី​ដឹង​ច្បាស់​​ថា​នៅពេល​មនុស្សប្រុស​លង់​ស្រឡាញ់​នាង​ខ្លាំង បុរស​ម្នាក់​នោះនឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​នាងមនុស្សស្រី​មួយ​ចំនួន​បោក​ប្រាស់​គេ ធ្វើ​ឲ្យ​គេឈឺចាប់​ បន្ទាប់ពីគេ​បាន​ជួយ​​ឲ្យបំណង​របស់​នាង​​សម្រេច​។ ពេល​ខ្លះ បើបុរស​ទុក​ចិត្ត​ខ្លាំង នារី​ទាំង​នោះ​ថែម​ទាំង​ខ្ចីលុយ​ ដោយមិន​ដឹង​ថា​យក​ទៅ​អ្វី។ ដូចគ្នានឹង​មនុស្ស​ប្រុសដទៃ​មួយចំនួន​ ពួកគេក៏​ប្រើវិធីនេះ​ដើម្បីបោក​មនុស្សស្រី​ស្លូតបូត​ផងដែរ​។​

ទារកាដូថ្លៃៗ

មិនមែន​មនុស្ស​ស្រី​ទាំង​អស់​ទេ ​ដែលបាន​ចង់​បានកាដូថ្លៃៗ​ពី​មិត្តប្រុស​របស់​ពួក​គេ។ ផ្ទុយ​ទៅវិញ​ មនុស្ស​ស្រីខ្លះ​បែរ​មាន​គំនិត​ផ្សេង​ពីនេះ​ ​នៅពេល​មនុស្សប្រុស​មាន​ស្នេហា​គាត់​នឹង​គិត​ថា​ ​ការ​ចំណាយ​ទិញ​កាដូថ្លៃ​ ជាកាតព្វកិច្ច​របស់គាត់​គឺ​ត្រូវ​ធ្វើឲ្យ​មិត្តស្រី​របស់​គាត់​មាន​ក្តីសុខ ​ហើយ​គាត់​នឹងព្យាយាម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ឲ្យ​នាង​សប្បាយ​ចិត្ត។ ​ប្រសិន​បើ​មនុស្សស្រី​ចង់​បោក​គាត់​ប្រើ គេ​នឹង​ធ្វើឲ្យ​មនុស្ស​ប្រុស​នោះ​ចំណាយ​ពេលវេលា​ច្រើន​ដើម្បី​គេ។​ យ៉ាង​ណាក្ដី​ ​នៅក្នុង​ករណី​ខ្លះ​ មនុស្សប្រុស​ក៏​ធ្វើដូច​គ្នា​ដែរ ​ដោយ​គាត់​ស្វែងរក​​តែនារី​អ្នកមាន​​ដើម្បី​បាន​លុយ​ចាយ​ ដោយប្រាប់​នាង​ថា​ស្រឡាញ់​ស្មោះ​អស់ពីចិត្ត​ជាដើម​។

បង្ខំឲ្យទៅ​តាមគ្រប់​ទីកន្លែង តែ​មិន​ឲ្យ​ស្គាល់​អ្នក​ជិត​ដិត

​មនុស្សស្រី​មួយចំនួន​ឲ្យ​ដៃគូ​របស់​នាង​ទៅ​តាម​គ្រប់​ទីកន្លែង​ ​បើទោះ​ជា​កំដរ​ដើរ​ផ្សារ​ ឬ​ញ៉ាំអាហារ​ជា​ដើម ប៉ុន្តែ​មិន​ណែនាំ​ឲ្យ​មិត្តភក្ដិ ឬ​ក្រុម​គ្រួសារ​ស្គាល់​នោះ​ទេ។​ ចំណុច​នេះ គឺ​នាង​ចង់​ឲ្យ​បុរស​នោះ​កំដរ​អារម្មណ៍​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មែន​ទុក​ជា​គូ​អនាគត​ឡើយ ហើយ​ការ​មិន​បង្ហាញ​ឲ្យ​គេដឹង ព្រោះ​ខ្លាច​មាន​បញ្ហា​ច្រើន។

ឲ្យអ្នក​ចេញ​លុយ​គ្រប់ពេល​

នៅ​ពេល​មនុស្ស​ប្រុស ឬ​មនុស្សស្រី​មាន​បំណង​ចង់​បោក​ប្រាស់​ស្នេហា​របស់​អ្នក ពួក​គេ​នឹង​ធ្វើ​រឿង​នេះ​មុន​គេ។​ ​ប្រសិន​បើ​គូស្នេហ៏​របស់​អ្នក​សុំ​ឲ្យ​អ្នក​ចេញ​ប្រាក់​ឲ្យ​ (ដោយ​គ្មាន​មូល​ហេតុ) ​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ស្នេហា​បោក​ប្រាស់​។ ទោះ​យ៉ាង​ណា ​ប្រសិន​បើ​មាន​ហេតុ​ផល​អន់​ក្រពិត​ប្រាកដ​មែន​ គ្មាន​អ្វីខុស​ទេ​ដែល​ត្រូវ​ជួយ​គ្នា​នោះ។ រឿង​នេះ​មិន​រាប់ចូល​ជា​ការ​បោក​ប្រាស់​ឡើយ​៕

ប្រភព៖ Lovepanky   ប្រែ​សម្រួល៖ ស៊ិន សាវ៉េត