ពាក្យ​មួយឃ្លាពីអ្នកផលិតស្ករត្នោតលក់ ផ្ដល់ទំនុកចិត្ត​ដល់​អ្នក​ទិញ ដល់ណាក៏តាមរក​

  • 2017-12-27 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«លក់តែរបស់ពិត នឹងមានម៉ូយច្រើន ហើយរកស៊ីបានយូរ» មួយឃ្លានេះ ចេញពី​មាត់​ លោក ម៉ិ ឡូ ដែល​បាន​ចំណាយ​ពេល​ជិត ៣០ឆ្នាំ ឡើងត្នោត​ផង និងផលិតស្ករត្នោតលក់ផង ព្រមទាំង​លក់​វត្ថុអនុស្សាវរីយ៍​ជាច្រើន​​ធ្វើ​ពី​ត្នោត ដែល​ភ្ញៀវ​​មានទំនុកចិត្តលើកលោក។

បុរសវ័យ ៤៦ឆ្នាំ បាន​ប្រកាន់ខ្ជាប់​នូវ​ឃ្លាខាង​លើ​នេះ ដើម្បីលក់ដូរ​ នៅតំបន់​ទេសចរ​ ស្ថិត​នៅឃុំព្រះដាក់ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប។ ការណ៍​ដែល​ លោក​លក់​របស់​ពិត មិនត្រឹម​តែ​ផ្ដល់​ទំនុកចិត្ត​ដល់​ភ្ញៀវ​មកទិញ​នោះទេ វាជា​ផ្នែក​មួយ​សំខាន់​នូវ​ក្នុង​ការ​លើក​មុខមាត់​អ្នកភូមិ ព្រោះតែ​សេចក្ដី​ស្មោះត្រង់ និង ជួយស្រូប​ទាញ​ភ្ញៀវ​ទេសចរ​សំចត ទិញ​វត្ថុ​អនុស្សាវរីយ៍ និង ស្ករត្នោត​ខ្មែរ ទៅញុំា​។

ព័ត៌មានលម្អិតពី​នេះ​ចុចអាន៖ រូបភាព ៦សន្លឹក បង្ហាញពីជីវិត អ្នកឡើងត្នោត និង ធ្វើស្ករត្នោត​ឈ្ងុយឈ្ងប់ នៅខេត្តសៀមរាប​

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក