អ្នកជំនាញថា ខ្សាច់និងក្រួស​កាន់តែជិតអស់ពីផែនដីហើយ

  • 2017-12-27 07:29:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សាច់​ និង​ក្រួស គឺ​ជា​វត្ថុ​ធាតុ​ដើម​ដែល​ត្រូវ​បាន​បូម​យក​ច្រើន​បំផុត​នៅ​ក្នុង​ពិភពលោក។ អង្គការ​សហប្រជាជាតិ​ជឿ​ជាក់​ថា ខ្សាច់​និង​គ្រួស​ទាំង​អស់ ត្រូវ​បាន​បូម​រហូត​ដល់ ៨៥% នៅ​ជុំ​វិញ​ពិភពលោក។

នៅ​ក្នុង​ឯកសារ​មួយ​មាន​ឈ្មោះ Sand Wars, លោក Kiran Pereira ជា​ស្ថាបនិក​នៃ​គេហទំព័រ Sandstoriese.org បាន​និយាយ​ថា "វា​ស្ទើរ​តែ​ក្លាយ​ជា​ខ្យល់ ដែល​យើង​ដក​ដង្ហើម​ទៅ​ហើយ យើង​មិន​ដែល​​គិត​ច្រើន​អំពី​វា​នោះ​ទេ ប៉ុន្តែ​មនុស្ស​យើង​មិន​អាច​រស់​នៅ​ដោយ​គ្មាន​វា​បាន​ទេ"។

ខ្សាច់​ជា​ប្រភព​ធនធាន​ដ៏​សំខាន់​ ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ផលិត​កញ្ចក់ និង​ជា​ប្រភព​រ៉ែ​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់ ស៊ីលីកូន​ឌីអុកស៊ីត ដែល​មាន​នៅ​ក្នុង​ស្រា, ផលិតផល​សំអាត, ថ្នាំ​ដុស​ធ្មេញ និង​ផលិតផល​ប្រចាំ​ថ្ងៃ​ជា​ច្រើន​ទៀត។ លើស​ពី​នេះ​ទៀត ខ្សាច់​ក៏​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ផលិត​បន្ទះ​ឈីប​នៅ​ក្នុង​កុំព្យូទ័រ និង​ស្មាត​ហ្វូន​របស់​យើង​ផង​ដែរ​។ ប៉ុន្តែ​វិស័យ​ដែល​ប្រើប្រាស់​ខ្សាច់​ច្រើន​បំផុត​នោះ​ គឺ​ឧស្សាហកម្ម​សំណង់។

ខណៈ​ពេល​ដែល​ដី​ខ្សាច់​មើល​ទៅ​ហាក់​ដូច​ជា​ធន​ធាន​ដ៏​សម្បូរ ឥលូវ​នេះ​វា​កំពុង​ត្រូវ​បាន​បូម​យក​លឿន​ជាង​អត្រា​កកើត​ឡើង​វិញ​តាម​ធម្មជាតិ​របស់​វា។ របាយការណ៍​ឆ្នាំ ២០១៤ របស់​អង្គ​ការ​សហប្រជាជាតិ​បាន​ប៉ាន់​ប្រមាណ​ថា នៅ​ទូទាំង​ពិភពលោក ខ្សាច់ និង​ក្រួស​ជាង ៤០ ពាន់​លាន​តោន ត្រូវ​បាន​បូម​យក​ជា​រៀង​រាល់​ឆ្នាំ ដែល​ធ្វើ​ឲ្យ​អ្នក​ជំនាញ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​បាត់​បង់​ធនធាន​ធម្មជាតិ​នេះ​ទាំង​ស្រុង​នា​ពេល​អនាគត៕

ចុចអាន ៖

ប្រភព៖ Aljazeera   ប្រែ​សម្រួល៖ រ័ត្ន