មកដឹងរឿងទាំង ៩យ៉ាង មនុស្សជោគជ័យតែងធ្វើនៅពេលឈប់សម្រាក
- 2017-12-26 07:29:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងរឿងទាំង ៩យ៉ាង មនុស្សជោគជ័យតែងធ្វើនៅពេលឈប់សម្រាក
ចន្លោះមិនឃើញ
រយៈពេលមួយឆ្នាំពេញនៃការធ្វើការងារដ៏មមាញឹក, ការសំរាកពីការងារអាចផ្តល់ឱកាសឱ្យអ្នកមានការផ្តោតអារម្មណ៍ និងមានថាមពលឡើងវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ការសម្រាកពិតជាសំខាន់ណាស់សម្រាប់អ្នក ហើយអ្នកមិនត្រូវមើលរំលងឱកាសនេះទេ។ Business Insider បានជួបសម្ភាសន៍ជាមួយអ្នកស្រី Lynn Taylor ដែលជាអ្នកជំនាញខាងការងារជាតិ និងជាអ្នកនិពន្ធម្នាក់ អំពីអ្វីដែលអ្នកជំនាញនិងអ្នកឆ្លាតធ្វើនៅពេលឈប់សម្រាក។
ខាងក្រោមនេះ គឺជារឿងទាំង ៩ ដែលមនុស្សជោគជ័យធ្វើនៅពេលឈប់សម្រាក ៖
១. ពួកគេមានគម្រោងច្បាស់លាស់
អ្នកស្រី Taylor បាននិយាយថា "មនុស្សជោគជ័យរៀបចំផែនការមុនថ្ងៃឈប់សម្រាក ព្រោះពួកគេទទួលស្គាល់ថាវាជាឱកាសដ៏កម្រក្នុងការរីករាយជាមួយពេលវេលាលំហែកាយ។ ទោះបីជាផែនការនេះ គឺដើម្បីការលំហែកាយក៏ដោយ ពួកគេតែងតែគិតពីសកម្មភាពជាក់លាក់ដូចជា ជា ការមកលេងគ្រួសារ ឬមិត្តភក្តិ។"
២. ពួកគេបែងចែកពេលវេលា
ចូរកុំបំផ្លាញពេលវេលាសម្រាករបស់អ្នក ដោយការធ្វើការងារហួសកម្លាំង។ ប្រសិនបើអ្នកត្រូវការធ្វើអ្វីៗឲ្យបានសម្រេច អ្នកគួរតែរកវិធីដោះស្រាយវា ហើយនឹងមិនប៉ះពាល់ដល់ពេលសម្រាករបស់អ្នក។ អ្នកស្រី Taylor និយាយថា "ប្រសិនបើការងារត្រូវធ្វើឲ្យរួចរាល់ ដូចនេះអ្នកត្រូវកំណត់រយៈពេលមួយអំឡុងពេលថ្ងៃសម្រាកដើម្បីបញ្ចប់វា។
៣. ពួកគេរៀបចំបានល្អមុនពេលចាកចេញ
វាអាចជាការលំបាកក្នុងកំឡុងពេលឈប់សម្រាក ប្រសិនបើអ្នកបានសម្រាកពីការងាររបស់អ្នកនៅក្នុងស្ថានភាពតានតឹង។ អ្នកស្រី Taylor និយាយថា "ការឈប់សម្រាកដែលបញ្ចប់ដោយភាពរលូន និងរៀបចំបានល្អ នឹងអាចកាត់បន្ថយភាពវឹកវរនៅពេលដែលអ្នកត្រឡប់មកវិញ" ។
៤. ពួកគេលំហែកាយ
អ្នកស្រី Taylor និយាយថា មនុស្សជោគជ័យព្យាយាមកាត់ផ្ដាច់ខ្លួនរបស់ពួកគេពីទូរសព្ទដៃព្រោះវាអាចជួយឲ្យពួកគេសម្រាក និងលំហែកាយបានល្អ។
៥. ពួកគេទៅលេងគ្រួសារនិងមិត្តភក្តិ
មិនមានកន្លែងណាល្អជាងផ្ទះរបស់អ្នក នៅថ្ងៃឈប់សម្រាកនោះទេ។ អ្នកស្រី Taylor និយាយថា "អ្នកអាចមានពេលផ្សេងទៀតដើម្បីឈប់សម្រាក ប៉ុន្តែប្រហែលជាអ្នកផ្ទះរបស់អ្នកមិនមាននោះទេ។ ដូច្នេះនេះ គឺជាពេលវេលាដ៏សំខាន់សម្រាប់ការភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិរបស់អ្នក ហើយពួកគេក៏ប្រហែលជាមានពេលវេលាសម្រាប់អ្នកផងដែរ" ។
៦. ពួកគេរៀបចំផែនការលឿនក្នុងការធ្វើដំណើរ ឬស្នាក់នៅ
វិស្សមកាលពេញលេញ អាចជារឿងដ៏អស្ចារ្យដែលធ្វើឱ្យអ្នកមានបទពិសោធច្រើន ប៉ុន្តែការធ្វើដំណើរកម្សាន្តថ្ងៃឈប់សម្រាកច្រើន អាចនឹងធ្វើឲ្យអ្នកអស់កម្លាំង។ អ្នកស្រី Taylor បានកត់សម្គាល់ថា មនុស្សជោគជ័យដឹងថាការធ្វើដំណើរ និងការស្នាក់នៅបន្តិចបន្តួចអាចជាភាពសប្បាយរីករាយក្នុងកំឡុងពេលសម្រាក។
៧. ពួកគេហាត់ប្រាណ
អ្នកស្រី Taylor និយាយថា "ការរំលងការហាត់ប្រាណនៅថ្ងៃឈប់សម្រាក អាចធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនបានសម្រាកគ្រប់គ្រាន់នោះទេ ហើយអ្នកចង់ធ្វើឱ្យពេលវេលាដ៏មានតម្លៃរបស់អ្នកមានអារម្មណ៍ល្អនិងស្មារតីល្អបំផុត។
៨. ពួកគេធ្វើអ្វីដែលជាចំណង់ចំណូលចិត្តរបស់ពួកគេ
ការធ្វើអ្វីដែលជាចំណង់ចំណូលចិត្ត មិនថាតន្ត្រី, កីឡា, សិល្ប, ការអាន ឬការខិតខំប្រឹងប្រែងផ្សេងទៀត អាចផ្តល់ឱ្យអ្នកនូវទស្សនវិស័យទូលំទូលាយ និងមានសុខភាពល្អក្នុងជីវិត។ អ្នកស្រី Taylor និយាយថាវាក៏ធ្វើឱ្យអ្នក ក្លាយជាមនុស្សដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងនិងក្រៅការងារផងដែរ។
៩. ពួកគេធ្វើការងារស្ម័គ្រចិត្ត
អ្នកស្រី Taylor ថ្លែងថា "ថ្ងៃឈប់សម្រាកអាចជាពេលវេលាដ៏ល្អបំផុត ដើម្បីជួយអ្នកដទៃដែលមិនមានសំណាង ជាពិសេស ក្នុងអំឡុងនេះ នឹងធ្វើឲ្យអ្នកអារម្មណ៍នៃការគាំទ្រ និងសហការគ្នា។ លើសពីនេះ ការជួយអ្នកដទៃអាចធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ និងមានសុខភាពល្អ"៕
ចុចអាន ៖
មិនធ្លាប់ដឹង! កងទ័ពផ្អាកធ្វើសង្គ្រាមលោកលើកទី១ ដើម្បីអបអរបុណ្យណូអែលរួមគ្នា
មកស្គាល់បុគ្គល ៩រូប ដែលអាចប្រជែងទ្រព្យសម្បត្តិជាមួយមហាសេដ្ឋី Bill Gates
លោកយាយពិការភ្នែកទស្សន៍ទាយឆុតបំផុត ព្យាករណ៍ថានឹងមានរឿងធំៗ ២ ក្នុងឆ្នាំ២០១៨