ដំណឹងល្អ! សេវាដឹកអ្នកដំណើរតាមផ្លូវទឹកដំបូងបំផុតនៅកម្ពុជា ជិតដំណើរការហើយ

  • 2017-12-27 08:21:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា កម្ពុជា​នឹង​មាន​សេវា​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង។ ជាក់​ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​ធ្នូ នេះ ​ក្រុម​ការងារ​បច្ចេកទេស របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រដ្ឋបាល​រាជធានី​ភ្នំពេញ អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវ​ទឹក និង​មន្ទីរសាធារណការ បាន​ចុះ​ពិនិត្យ​កំណត់​ទីតាំង​ស្ថាបនា​ផែ​និង​ស្ថានីយ​អ្នក​ដំណើរ សម្រាប់​សេវា​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​តាម​ដង​ទន្លេ ចាប់​ពី​ស្ពាន​ព្រែកព្នៅ​ដល់​ក្រុង​តាខ្មៅ។​

តាម​គម្រោង​នឹង​សាងសង់​ស្ថានីយ​និង​ផែ ចំនួន ៦ទីតាំង លើ​ផែនការ​ចំនួន ១១ទីតាំង ដូច​ខាង​ក្រោម៖ ១.ទីតាំងក្រោមស្ពានព្រែកព្នៅ

២.ទីតាំងសួនច្បារប្រជាធិបតេយ្យឫស្សីកែវ

៣.ទីតាំងកំពង់ផែភ្នំពេញ

៤.ទីតាំងអតីតកប៉ាលណាហ្កា ខាងជើងដអរិយក្សត្រ

៥.ទីតាំងភូមិដើមច័ន្ទច្បារអំពៅ

៦.ទីតាំងក្រុងតាខ្មៅ

រូបភាព៖ មន្ទីរសាធារណការ

តាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ធ្លាប់​បាន​លើក​ឡើង​ថា កម្ពុជា​ជា​ប្រទេស​មាន​អំណោយ​ផល​ពី​ធម្មជាតិ​ច្រើន ជាក់​ស្ដែង​មាន​ទន្លេ​បឹងបួ ដែល​សុទ្ធ​តែ​អាច​ទាញ​ផល​ប្រយោជន៍​បាន។ ជា​ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​មាន​ទន្លេ​ឆ្លង​កាត់​យ៉ាង​ល្អ​បំផុត អាច​ធ្វើ​ជា​ផ្លូវ​ទឹក​ដឹក​អ្នកដំណើរ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ដូច​បច្ចុប្បន្ន​នេះ។ យ៉ាង​ណា​ក្ដី​ចំពោះ​ការ​ដាក់​ដំណើរ​ការ​ជា​ផ្លូវ​ការ នៅ​មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​ទេ៕

អត្ថបទ៖ វឌ្ឍនៈ