រថយន្ត Nissan ល្បឿន​លឿន​ផ្ដួល Bugatti ត្រៀម​បើក​ដេញ​ថ្លៃ​ក្រោយ​ថ្ងៃ​ឆ្លង​ឆ្នាំ

  • 2017-12-28 02:19:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Nissan 300ZX បង្ហាញ​ខ្លួន​នា​ឆ្នាំ ១៩៩១ ត្រូវ​បាន​ប្រកាស​បើក​ដេញ​ថ្លៃ​ក្នុង​ព្រឹត្តិការណ៍ BH Auction ក្នុង​ប្រទេស​ជប៉ុន​នា​ខែ​មករា។ ជា​ជំនួប​អាច​ផ្ដួល​រថយន្ត Bugatti Veyron ដែល​ជា​កំពូល​រថយន្ត​មាន​ល្បឿន​អតិបរមា ៤០៨ គ.ម/ម៉ ប៉ុន្តែ 300ZX របស់​ក្រុមហ៊ុន​ប្រទេស​ជប៉ុន​មួយ​នេះ វ៉ា​ដាច់​បន្តិច​ដោយ​អាច​រត់​​ឡើង​ដល់ ៤២១.៥៣៦ គ.ម/ម៉ បន្ទាប់​ពី​ការ​តេស្ត​សាកល្បង​នៅ​ឯ Bonneville Speed Week។

រូបតំណាងរថយន្ត Bugatti Veyron

បំពាក់​នូវ​កម្លាំង​ម៉ាស៊ីន​ប្រភេទ Turbocharge អាច​ផលិត​កម្លាំង​បាន ៩៨៥ សេះ ដោយ​រចនា​ភ្ជាប់​នូវ​ធុង​ផ្ទុក​ប្រេង​ឥន្ធនៈ​ទំហំ​ធំ ខណៈ​ផ្នែក​ខាង​មុខ​មាន​រន្ធ​ចំហ​ខ្យល់​ដើម្បី​ជំរុញ​ឲ្យ​ល្បឿន​រត់​របស់​រថយន្ត​កើន​ឡើង​កាន់​តែ​ខ្ពស់ ហើយ​ផ្នែក​ខាង​ក្នុង​តួ​រថយន្ត រចនា​ឡូយ​ឆើត​មិន​ចាញ់​សំបក​ក្រៅ ដោយ​មាន​ចង្កូត​ប្រភេទ​រថយន្ត​ប្រណាំង បូក​ផ្សំ​គ្រឿង​បរិក្ខារ​គួរ​ឲ្យ​ទាក់ទាញ​ចិត្ត​ជា​ច្រើន​ទៀត។

ផ្អែក​តាម​ការ​រំពឹង​ទុក​ការ​ដេញ​ថ្លៃ​នៃ​រថយន្ត​ស៊េរី​ចាស់​មួយ​នេះ អាច​ថ្លៃ​ក្បែរ ៧០,៥៦០ ដុល្លារ ដល់ ៩៧,០២០ ដុល្លារ ។ យ៉ាងណាមិញ​គូស​បញ្ជាក់​ដែរ​ថា​ Nissan 300ZX មិន​ទាន់​អាច​រាប់​បញ្ចូល​ជា​រថយន្ត​ល្បឿន​លឿន​ផ្ដាច់​គេ​ក្នុង​ពិភពលោក​បាន​ទេ ស្រប​ពេល​តំណែង​លេខ​ ១ ប្រចាំ​ឆ្នាំ ២០១៧ បាន​ទៅ​លើ​រថយន្ត Koenigsegg Agera R មាន​ល្បឿន​អតិបរមា​ដល់ ៤៤០ គ.ម/ម៉ ឯ​ណោះ។​​​​

រូបតំណាងរថយន្ត Koenigsegg Agera R

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ carscoops   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី