លោកតាអាយុ ៧៩ឆ្នាំអស់ផ្ទះនៅ គ្មានលុយចាយ ដោយសារផ្គាប់ចិត្តប្ដីក្មេង

  • 2017-12-29 04:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​តា​អាយុ ៧៩ ឆ្នាំ​ម្នាក់​ឈ្មោះ Rev Philip Clements ដែល​ជា​បព្វជិត​ចូល​និវត្ត បាន​រៀប​ការ​ជាមួយ​បុរស​វ័យ ២៤ ឆ្នាំ​ឈ្មោះ Florin Marin បន្ទាប់​ពី​បាន​ណាត់​ជួប​គ្នា​នៅ​លើ​គេហទំព័រ​មួយ។ អ្នក​ទាំង​ពីរ​បាន​ប្រកាន់​ជំហរ​ប្រឆាំង​នឹង​ច្បាប់​នៃ​សាសនា​ចក្រ​អង់គ្លេស ដែល​រារាំង​បព្វជិត​ពី​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា និង​បាន​រៀប​ការ​នៅ​ការិយាល័យ​ចុះ​ឈ្មោះ Ramsgate កាល​ពី​ខែ​មេសា​ឆ្នាំ​នេះ។

បន្ទាប់​មក លោកតា Clements ​ក៏​បាន​លក់​ផ្ទះ​នៅ​ទីក្រុង Sandwich ប្រទេស Kent ដើម្បី​ទិញ​ផ្ទះល្វែង​តម្លៃ ១០០ ០០០ អឺរ៉ូ (ជាង ១១ ម៉ឺន​ដុល្លារ) មាន​ចម្ងាយ ១៥០០ ម៉ាយ (ជាង ២៤០០ គីឡូម៉ែត្រ) នៅ​ប្រទេសរ៉ូម៉ានី។ ដំបូង​ឡើយ​ លោក​តា​បាន​ទិញ​ផ្ទះល្វែង​នៅ​ទី​ក្រុង Bucharest នោះ​ដោយ​ដាក់​ឈ្មោះ​របស់​លោក​ផ្ទាល់ ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​ប្តូរ​ទៅ​ជា​ឈ្មោះ​លោក Marin វិញ។ គ្រាន់​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​​លោកតា Clements បាន​ប្រគល់​កូនសោ​ផ្ទះ​ល្វែង​ថ្មី​ទៅ​ឲ្យ​ប្រុស​ក្មេង Marin អ្នក​ទាំង​ពីរ​បាន​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​បែកបាក់​គ្នា។

នៅ​ទី​បំផុត លោកតា Clements ក៏​បាន​វិល​ត្រឡប់​ទៅ​កាន់​ចក្រ​ភព​អង់គ្លេស​វិញ​ដោយ​គ្មាន​លុយ​មួយ​រៀល​នៅ​ក្នុង​ដៃ ហើយ​ឥឡូវ​លោក​ត្រូវ​ពឹង​ផ្អែក​លើ​មិត្ត​ភក្តិ​ទាំង​ស្រុង​សម្រាប់​ការ​ស្នាក់​នៅ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី