ដឹង​មូលហេតុ​​ ធ្លាក់ព្រិលចម្លែកពណ៌ខៀវ នាំ​ឲ្យ​​គ្រប់​គ្នា​ភ័យខ្លាច (វីដេអូ)

  • 2017-12-28 01:54:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ​ក្នុង​តំបន់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ឃើញ​ព្រិល​ចម្លែក​ពណ៌​ខៀវ​គ្រប​ដណ្តប់​លើ​ដី​នៅ​ទីក្រុង St Petersburg ប្រទេស​រុស្ស៊ី។ បាតុភូត​ចម្លែក​នេះ ត្រូវ​បាន​ថត​ក្នុង​វីដេអូ​មួយ បន្ទាប់​ពី​មាន​ព្រិល​ពណ៌​ធ្លាក់​ក្នុង​សប្ដាហ៍​នេះ នៅ​តំបន់ Leningrad Oblast ដែល​ជា​ស្រុក​កំណើត​របស់​លោក​ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។

ប្រជាពលរដ្ឋ​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ចំពោះ​ឧបទ្ទវ​ហេតុ​នេះ ហើយ​មាន​ការ​ព្រួយ​បារម្ភ​ថា វា​អាច​​កើត​ឡើង​ដោយ​សារ​តែ​សារ​ធាតុ​គីមី​ពុល​នៅ​ក្នុង​បរិយាកាស។ ឯ​អ្នក​ខ្លះ​ទៀត​ជឿ​ថា ព្រិល​នេះ​គឺ​ជា​លទ្ធផល​ពី​ការ​បំផ្លាញ​សំណល់​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ឱសថសាស្ត្រ​គីមី​របស់​ទី​ក្រុង​នេះ។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក អ្នក​ឯក​ទេស​បាន​និយាយ​ថា ពណ៌​នេះ​អាច​នឹង​ត្រូវ​បាន​បង្ក​ឡើង​ដោយ​សារធាតុ​គីមី Cobalt, ធាតុលោហៈ ឬ​សារធាតុ Methylene Blue ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ឱសថ​មួយ​ចំនួន។

ព្រិល​នេះ​ត្រូវ​បាន​គេ​យក​ទៅ​មន្ទីរ​ពិសោធន៍​សម្រាប់​ការ​វិភាគ ហើយ​ការ​ស៊ើប​អង្កេត​មួយ​លើ​ឧបទ្ទវហេតុ​នេះ​ ត្រូវ​បាន​ចាប់​ផ្តើម​ឡើង។ គួរ​បញ្ជាក់​ថា កាល​ពី​ខែ កុម្ភៈ​ ឆ្នាំ ២០១៥ ព្រិល​ពណ៌​ខៀវ​នេះ​ក៏​ធ្លាប់​បាន​កើត​ឡើង​នៅ​ទី​ក្រុង Chelyabinsk នៃ​ប្រទេស រុស្ស៊ី​ដែល​មាន​ចម្ងាយ​ប្រហែល ១៥០០ ម៉ាយល៍ (ជាង ២៤០០ គីឡូម៉ែត្រ) ភាគ​ខាង​កើត​នៃ​ទី​ក្រុង St Petersburg ផង​ដែរ៕

សូមទស្សនាវីដេអូ ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី