រំជួលចិត្ត! មិត្តភក្តិគ្នា ៦០ ឆ្នាំ ទីបំផុតដឹងរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ក្រោយពិនិត្យ DNA

  • 2017-12-27 06:18:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ បុរស​ពីរ​នាក់​រស់​នៅ​រដ្ឋ ហាវ៉ៃ ដែល​ធំ​ដឹង​ក្ដី​ជាមួយ​គ្នា និង​ជា​មិត្ត​ល្អ​បំផុត​បាន​ដឹង​ថា​ពួកគេ​ជា​បង​ប្អូន​ប្រុស​បង្កើត ហើយ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដល់​គ្រួសារ​និង​មិត្តភក្ដិ​នៅ​ថ្ងៃ​ឈប់​សម្រាក។

លោក Alan Robinson និងលោក Walter MacFarlane គឺ​ជា​មិត្តភក្តិ​នឹង​គ្នា​អស់​រយៈ​ពេល ៦០ ឆ្នាំ​មក​ហើយ។ ពួក​គេ​ទាំង​ពី​នាក់​កើត​នៅ​រដ្ឋ​ហាវ៉ៃ និង​មាន​អាយុ​បង​ប្អូន​គ្នា ១៥ ខែ ហើយ​ពួកគេ​បាន​ជួបគ្នា​នៅ​ថ្នា​ក់ទី ៦ និង​បាន​លេង​បាល់​ទាត់​ជាមួយ​គ្នា​នៅ​សាលា Honolulu ។

លោក Macfarlane មិនដែលស្គាល់ឪពុករបស់គាត់ទេ ហើយ​ចំណែក​ឯ​លោក Robobinson វិញ​ត្រូវ​បាន​គេ​យក​មក​ចិញ្ចឹម។ ស្ថានីយ​ព័ត៌មាន Honolulu KHON-TV បាន​រាយការណ៍​ថា បុរស​ទាំង​ពីរ​បាន​ដឹង​ថា ពួក​គេ​ជាប់​សាច់​ឈាម​នឹង​គ្នា​តាម​រយៈ​គេហទំព័រ DNA និង​ប្រវតិ្ត​គ្រួសារ​មួយ ។

កូន​ស្រី​របស់​លោក Macfarlane ឈ្មោះ Cindy Macfarlane-Flores និយាយ​ថា ​នៅ​ពេល​ដែល​ពួកគេ​ចាប់​ផ្តើម​ស្វែង​រក​ចម្លើយ​អំពី​ប្រវត្តិ​គ្រួសារ​ខ្លួន, DNA របស់​ឪពុក​នាង​ត្រូវ​គ្នា​ជាមួយ​នឹង​គណនី​មួយ​ដែល​មាន​ឈ្មោះ​ថា Robi737 ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ "Robi” ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​លោក Robinson ហើយ​ជា​អ្នក​បើកបរ​យន្តហោះ ៧៣៧ ឲ្យ​ក្រុមហ៊ុន​អាកាសចរ Aloha ។ ក្រោយ​មក ពួកគេ​បាន​រក​ឃើញ​ថា​មាន​ម្តាយ​កំណើត​ដូច​គ្នា។

នៅ​ទី​បំផុត ពួកគេ​បាន​បង្ហាញ​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ទៅ​កាន់​មិត្តភក្ដិ និង​ក្រុម​គ្រួសារ​នៅ​ពេល​ពិធី​ជប់​លៀង​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ហើយ​ពួកគេ​ក៏​មាន​គម្រោង​ធ្វើ​ដំណើរ​និង​ចូលនិវត្តន៍​ជាមួយ​គ្នា​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ ABC News   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី