រៀបការរួចទើបភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញរូបថតកាលពី ២០ឆ្នាំមុន

  • 2017-12-26 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្ដី​ប្រពន្ធ​ដែល​ទើប​តែ​រៀប​ការ​ថ្មី​ថ្មោង​មួយ​គូរ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ក្រោយ​ពួកគេ​ បាន​រក​ឃើញ​រូប​ថត​ក្នុង​កុមារភាព​របស់​ពួក​គេ​កាល​ពី ២០​ឆ្នាំ​មុន។

នៅ​ពេល​ដែល​លោក Ed Savitt និង ភរិយា Heidi ដែល​មាន​អាយុ ២៦ ឆ្នាំ​ដូច​គ្នា ចាប់​ផ្ដើម​ទាក់​ទង​គ្នា ម្តាយ​របស់ Heidi ឈ្មោះ​អ្នក​ស្រី Kay Parker បាន​លើក​ឡើង​អំពី "ស្នេហាក្នុងវិស្សមកាល” របស់​កូន​ស្រី​ជាមួយ​នឹង​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ Ed កាល​ពី ២០​ឆ្នាំ​មុន។ អ្នក​គ្រប់​គ្នា​គិត​ថា វា​ជា​រឿង​ចៃដន្យ​ដ៏​ចម្លែក​មួយ ហើយ​នឹក​ស្មាន​មិន​ដល់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពីរ​សប្ដាហ៍​ក្រោយ​មក អ្នក​ស្រី Kay បាន​ទៅ​មើល​នៅ​ឃ្លាំង​ដាក់​វ៉ាន់ និង​បាន​រក​ឃើញ​កម្រង​រូប​ថត​ប្រលាក់​ដី​មួយ​ចំនួន​ ដែល​អ្នក​ស្រី​បាន​ទៅ​វិស្សមកាលនៅ​ទីក្រុង Gumbet ប្រទេស ទួកគី។ គ្រប់​គ្នា​មាន​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ​បាន​ថត​រូប​ជាមួយ​គ្នា​ជា​ច្រើន​​សន្លឹក​កាល​ពី​ឆ្នាំ ១៩៩៧។

អ្នកនាង Heidi បាន​ប្រាប់ MailOnline ថា "ខ្ញុំ​មិន​ជឿ​លើ​ជោគ​វាសនា​នោះ​ទេ មុន​ពេល​ជួប​ប្រទះ​រឿង​នេះ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ប្រកែក​បាន​ទេ​នៅ​ពេល​នេះ ព្រោះ​វា​ច្បាស់​ណាស់​ថា​យើង​ជា​គូរ​នឹង​គ្នា" ៕

ចុចអាន ៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី