បុរសសក់វែងបំផុតក្នុងពិភពលោក ទម្លាយមូលហេតុទុកសក់វែងបែបនេះ

  • 2017-12-27 03:40:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ចំណាស់​ជន​ជាតិ​វៀតណាម​ម្នាក់​ឈ្មោះ Tran Van Hayដែល​រស់​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង Can Tho បាន​ចាប់​ផ្តើម​ទុក​ឲ្យ​សក់​របស់​លោក​ដុះ និង​មិន​បាន​កាត់​វា​នោះ​ទេ​រហូត​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​បុរស​ដែល​មាន​សក់​វែង​ជាង​គេ​ក្នុង​ពិភព​លោក។

កាសែត​ Vietnam News បាន​ស្រង់​សម្ដី​របស់​ប្រពន្ធ​លោក Hay ថា​ប្តី​របស់​អ្នក​ស្រី​បាន​ចាប់​ផ្តើម​ទុក​សក់​វែង​បែប​នេះ​អស់​រយៈ​ពេល​ជាង ៥០​ឆ្នាំ​មក​ហើយ។ មូល​ហេតុ​ដែល​លោក​មក​ព្រម​កាត់​វា​នោះ គឺ​ដោយ​សារ​តែលោក​តែង​តែ​ធ្លាក់​ខ្លួន​ឈឺ​បន្ទាប់​ពី​កាត់​សក់។

លោក Hay ត្រូវ​បាន​រាយការណ៍​ថា បាន​រស់​នៅ​ក្នុង​ជីវិត​ដ៏​សមញ្ញា​មួយ​ដែល​មាន​មុខ​របរ​ជា​អ្នក​បេះ​ថ្នាំ។ របាយការណ៍​បាន​បន្ត​ថា មិន​មាន​ម៉ូតូ​ឌុប​ណា​យល់​ព្រម​ដឹក​លោក​ទេ ព្រោះ​លោក Hay មិន​អាច​ពាក់​មួក​សុវត្ថិភាព​បាន។ ដូច្នេះ លោក Hay មិន​មាន​ជម្រើស​ ក៏​បាន​ជិះ​កង់​ដោយ​បួង​សក់​ចូល​ទៅ​ក្នុង​ថង់​ធំ​មួយ​ជំនួស​វិញ។

ប្រវែង​ពិត​ប្រាកដ​នៃ​សក់​របស់​លោក Tran Van Hay មិន​មាន​ភាព​ច្បាស់​លាស់​នោះ​ទេ ប៉ុន្តែ​ការ​ប៉ាន់​ប្រមាណ​មួយ​ចំនួន​បាន​និយាយ​ថា វា​វែង​រហូត​ដល់ ៦ ម៉ែត្រ។ គួរ​ឲ្យ​ដឹង​ថា កំណត់ត្រា​ពិភពលោក​សម្រាប់​សក់​វែង​ជាង​គេ​បំផុត​ ត្រូវ​បានកាន់​កាប់​ដោយ​លោក Xie Qiuping នៃ​ប្រទេស​ចិន​ដែល​សក់​របស់​លោក​ប្រវែង ៥,៦ ម៉ែត្រ។ ប្រសិន​បើ​សក់​របស់​លោក Hay មាន​ប្រវែង ៦​ម៉ែត្រ​មែន នោះ​លោក​ប្រាកដ​ជា​អាច​បំបែក​កំណត់​ត្រា​នេះ​បាន ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្តាយ​លោក​បាន​ស្លាប់​បាត់​បង់​ជីវិត នៅ​អាយុ ៧៩ ឆ្នាំ​ក្នុង​ផ្ទះ​របស់​ខ្លួន​កាល​ពី​ឆ្នាំ ២០១០​ បាត់​ទៅ​ហើយ៕

ចុចអាន ៖

ប្រភព៖ Viral4Real   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី