ហេតុតែចង់ជិះរថភ្លើងមិនអស់លុយ សុខចិត្តឈរតោងផ្លិតទឹកមិនខ្លាចស្លាប់ (វីដេអូ)

  • 2017-12-26 08:55:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​មួយ​ដែល​បង្ហាញ​ពី​សកម្មភាព​របស់​បុរស​ម្នាក់​កំពុង​ឈរ​​កាន់​ផ្លិត​ទឹក​ផ្នែក​ខាង​ក្រោយ​រថភ្លើង​ល្បឿន​លឿន កំពុង​មាន​ភាព​ល្បី​ខ្លាំង​នៅ​លើ​អ៊ីនធឺណិត​។ បុរស​ម្នាក់​នេះ​ត្រូវ​បាន​គេ​ឃើញ ឈរ​តោង​រថភ្លើង​ប្រហែល ៤​នាទី ក្នុង​ទីក្រុង Perth ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ សៅរ៍​សប្ដាហ៍​មុន។

យោង​តាម​របាយការណ៍​របស់ Austrailian Broadcasting Corporation ឲ្យ​ដឹង​ថា បុគ្គលិក​ផ្លូវ​ដែក​ម្នាក់ បាន​ទូរសព្ទ​ទៅ​អាជ្ញាធរ​ចរាចរណ៍​សាធារណៈ នៅ​ពេល​ហេតុការណ៍​នេះ​កំពុង​កើត​ឡើង ហើយ​ភ្នាក់ងារ​មន្ត្រី​បាន​ឃាត់​ខ្លួន​បុរស​អាយុ ២៣ ឆ្នាំ រូបនេះ​នៅ​ឯ​ចំណត​បន្ទាប់។

អ្នក​នាំ​ពាក្យ​របស់ PTA និយាយ​ថា "ប្រសិន​បើ​បុរស​នេះ​របូត​ដៃ នោះ​គេ​នឹង​ត្រូវ​ស្លាប់​ភ្លាម​ៗ ប្រសិនបើ​មិន​មាន​របួស​ធ្ងន់ធ្ងរ។"

គួរ​បញ្ជាក់​ថា រថភ្លើង​នេះ​បាន​រត់​ដល់​ល្បឿន​ប្រហែល ៧០ ម៉ាយ (ជាង ១១០ គីឡូម៉ែត្រ) ក្នុង​មួយ​ម៉ោង នៅ​ពេល​ដែល​បុរស​នោះ​កំពុង​ឈរ​តោង។ អ្នក​ស្រី Rita Saffioti រដ្ឋ​មន្ត្រី​ក្រសួង​ដឹកជញ្ជូន បាន​និយាយ​ថា​ការ​សម្រេច​ចិត្ត​របស់ PTA ដែល​អនុញ្ញាត​ឱ្យ​រថភ្លើង​បន្ត​ដំណើរ​ទៅ​កាន់​ស្ថានីយ៍​បន្ទាប់​ទៀត ដោយ​មិន​បញ្ឈប់​ភ្លាម​ៗ នឹង​ត្រូវ​បាន​ស៊ើប​អង្កេត។ អ្នក​ស្រី​បាន​ហៅ​ការ​ស្ទាក់​ស្ទើរ​នេះ​ថា "ភាពល្ងង់ខ្លៅបំផុត" ។

កាសែត ABC បាន​និយាយ​ថា បុរស​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ហើយ ដើម្បី​​ធ្វើ​ការ​ពិនិត្យ​ផ្នែក​ផ្លូវ​ចិត្ត និង​អាច​ប្រឈម​មុខ​នឹង​ការ​ផាក​ពិន័យ​ផង​ដែរ៕

វីដេអូ ៖

ចុចអាន ៖

ប្រភព៖ Huffingtonpost   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី