ចង់បំពេញជាតិដែក ស្ត្រីម្នាក់ប្រឹងលេបដែកគោលអស់ ១៤ឆ្នាំ ពេលថត​មើល​ទើប​ភ្ញាក់​ផ្អើល

  • 2017-12-29 03:55:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​វ័យ ៧៤​ឆ្នាំ​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Ninaត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ទីក្រុង Ulan-Ude ស្ថិត​នៅ​ចម្ងាយ ១៤៥ ម៉ាយ (ជាង ២០០ គីឡូម៉ែត្រ) ភាគ​ខាង​ជើង​ព្រំប្រទល់ Mongolian ភាគ​អាគ្នេយ៍​ប្រទេស រុស្ស៊ី ដោយ​សារ​បាន​លេប​នូវ​គ្រឿង​ដែក​ចំនួន ១៥២ ដុំ​ចូល​ទៅ​ក្នុង​ក្រពះ។

ស្ត្រី​រូប​នេះ បាន​ត្អូញត្អែរ​ពី​ការ​ឡើង​កម្ដៅ​ខ្លួន​ខ្ពស់ ប៉ុន្តែ​គ្រូពេទ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ពួក​គេ​ប្រើប្រាស់​កាំរស្មី​អ៊ិច និង​បាន​រក​ឃើញ​វត្ថុ​ចម្លែក​ជាង ១៥២ រួម​បញ្ចូល​ទាំង​ដែកគោល​វែង, វីស​ធំៗ, ត្រចៀក​ទ្វារ និង​ដែក​អេតចាយ​ផ្សេង​ៗ​នៅ​ក្នុង​ក្រពះ​របស់​ស្ត្រី​នោះ។ ស្ត្រី​ឈ្មោះ Nina បាន​ប្រាប់​គ្រូ​ពេទ្យ​ថា ខ្លួន​មាន​ជំងឺ​ស្លេក​ស្លាំង ហើយ​គិត​ថា​ការ​បរិភោគ​វត្ថុ​ធាតុ​ដែក នឹង​ជួយ​បំពេញ​កម្រិត​ជាតិ​ដែក​ ហើយ​ក៏​បាន​ចាប់​ផ្ដើម​បរិភោគ​វា​អស់​រយៈ​ពេល​១៤ ឆ្នាំ​មក​ហើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្រូ​ពេទ្យ​បាន​និយាយ​ថា ស្ត្រី​រូប​នេះ​មិន​មាន​ការ​រង​របួស​ធ្ងន់​ធ្ងរ​នៅ​ក្នុង​បំពង់​ក និង​ក្រពះ​នោះ​ទេ។ គ្រូពេទ្យ​បន្ថែម​ថា​ មិន​មាន​គ្រោះ​ថ្នាក់​ណាមួយ​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​ទេ ហើយ​ឥលូវ​នេះ​អ្នកស្រី​កំពុង​ស្នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បន្ត​ទៀត៕​

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី