ត្រៀមខ្លួន! ព្រះចន្ទពណ៌ខៀវធំបំផុត ១៥០ឆ្នាំមានម្ដង នឹងបង្ហាញខ្លួនខែមករានេះ
- 2018-01-02 07:15:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមខ្លួន! ព្រះចន្ទពណ៌ខៀវធំបំផុត ១៥០ឆ្នាំមានម្ដង នឹងបង្ហាញខ្លួនខែមករានេះ
ចន្លោះមិនឃើញ
យោងតាមគេហទំព័រ Space ឲ្យដឹងថា សូរ្យគ្រាសដំបូងក្នុងឆ្នាំ ២០១៨ នេះគឺជាព្រះចន្ទដ៏ធំបំផុតមួយ ដែលនឹងបង្ហាញខ្លួននៅថ្ងៃទី ៣១ ខែមករានេះ។
ព្រះចន្ទនេះត្រូវបានគេឲ្យឈ្មោះថា "ព្រះចន្ទពណ៌ខៀវ" ហើយវាបង្ហាញខ្លួនតែម្ដងប៉ុណ្ណោះក្នុងរយៈពេល ១៥០ឆ្នាំ។
សូរ្យគ្រាសនេះនឹងបង្ហាញខ្លួនក្នុងអំឡុងពេលពាក់កណ្ដាលអាធ្រាត្រ ហើយអាស៊ីកណ្ដាល, អាស៊ីបូព៌ា, ឥណ្ឌូណេស៊ី, នូវែលសេឡង់ និង អូស្ត្រាលី នឹងអាចមើលទិដ្ឋភាពនេះយ៉ាងច្បាស់។
អាស៊ីខាងលិច, ឧបទ្វីបឥណ្ឌា, មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត នឹងអាចមើលឃើញនៅពេលព្រះចន្ទរះ។ ចំណែកឯភាគខាងកើតមានដូចជា រដ្ឋអាឡាស្កា, ហាវ៉ៃ និងភាគពាយ័ព្យនៃប្រទេសកាណាដា នឹងអាចមើលឃើញសូរ្យគ្រាសពីដើមដល់ចប់ ហើយសម្រាប់អាមេរិកខាងជើង និងអាមេរិកកណ្ដាល ក៏អាចមើលឃើញផងដែរ។
គួរបញ្ជាក់ថា ព្រះចន្ទពណ៌ខៀវនេះ ធ្លាប់បង្ហាញខ្លួនម្ដងដែរ កាលពីថ្ងៃទី ៣១ ខែមិនាឆ្នាំ ១៨៦៦។ ដូច្នេះ នៅថ្ងៃទី ៣១ ខែមករានេះ គឺជាការបង្ហាញខ្លួនរបស់ព្រះចន្ទពណ៌ខៀវ លើកដំបូងក្នុងរយៈពេលជាង ១៥០ឆ្នាំ៕
ចុចអាន ៖