មិនធម្មតា! វៀតណាមចេញច្បាប់ថ្មី អ្នកបំពុលបរិស្ថាន នឹងត្រូវជាប់ទោសធ្ងន់ ហៅលែងឮ!

  • 2018-01-02 07:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០១៨ ប្រជាជន​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា បោះ​ចោល​កាក​សំណល់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន នឹង​ត្រូវ​ពិន័យ​ដល់​ទៅ ៣ពាន់លាន​ដុង (ប្រហែល ១៣០ ០០០ដុល្លារ) ឬ ជាប់​គុក​រហូត​ដល់​ទៅ ៧ឆ្នាំ។ នេះ​បើ​យោង​តាម​ក្រមព្រហ្មទណ្ឌ​វៀតណាម 2015 Penal Code

ច្បាប់​ពី​មុន 2009 Penal Code បាន​ចែង​ថា ម្ចាស់​រោងចក្រ​ផលិតកម្ម ឬ​អាជីវកម្ម អាច​នឹង​ត្រូវ​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ ប្រសិន​បើ​ពួកគេ​បង្ក ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន

ទោះ​ជា​យ៉ាង​ណា ច្បាប់ 2009 Penal Code នោះ មិន​បាន​ផ្ដល់​ភាព​ជាក់លាក់​ណា​មួយ ដើម្បី​កំណត់​ភាព​ធ្ងន់ធ្ងរ នៃ​បទល្មើស​ណា​មួយ​ឡើយ។ជាក់ស្ដែង រោងចក្រ​មួយ​ដែល​ជា​កម្មសិទ្ធិ​របស់​ជនជាតិ​ចិន នៅ​ខេត្ត Hai Duong ត្រូវ​ទទួល​ពិន័យ​ផ្នែក​រដ្ឋបាល ត្រឹមតែ ៦៧២លានដុង (ស្មើនឹង ៣០ ០០០ដុល្លារ) ប៉ុណ្ណោះ ទោះ​បី​ជា​រោងចក្រ​នោះ​ត្រូវ​គេ​ចាប់​បាន ចាក់​សំរាម​ចូល​ទឹក បង្ក​ឲ្យ​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០១៧ ក្ដី។

យ៉ាងណាមិញ ក្រមព្រហ្មទណ្ឌ 2015 Penal Code ដែល​ត្រូវ​បាន​គេ​កែ​តម្រូវ​នេះ រាប់​បញ្ចូល​ទាំង បរិមាណ​នៃ​ទឹក​សំណល់ ឬ ទម្ងន់​នៃ​កាក​សំណល់​រឹង ដែល​ត្រូវ​គេ​បោះចោល និង ចំនួន​នៃ​ការ​ល្មើស ដែល​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ចោទប្រកាន់៕

ចុច​អាន៖

ប្រភព៖ tuoitrenews   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី