ធ្វើតេស្តសាច់ជ្រូក មាន់ ទា លើទីផ្សារវៀតណាម រកឃើញមានផ្ទុកបាក់តេរី ១០០ភាគរយ (វីដេអូ)
- 2017-12-12 08:05:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើតេស្តសាច់ជ្រូក មាន់ ទា លើទីផ្សារវៀតណាម រកឃើញមានផ្ទុកបាក់តេរី ១០០ភាគរយ (វីដេអូ)
ចន្លោះមិនឃើញ
យោងតាមសារព័ត៌មានវៀតណាម Tuoitrenews បានឲ្យដឹងថា ការធ្វើតេស្តថ្មីមួយដោយវិទ្យាស្ថានស្រាវជ្រាវ Pasteur Institute ទៅលើគំរូសាច់ជ្រូក និងមាន់ទា ដែលបានយកចេញពីទីផ្សារក្នុងស្រុក បានបង្ហាញថា ១០០ភាគរយនៃសាច់ទាំងនោះមានផ្ទុកបាក់តេរី E. coli ដោយសារតែគ្មានអនាម័យនៅតាមទីផ្សារ និងកន្លែងសម្លាប់សត្វ។
ជាមួយគ្នានេះដែរ គ្រឿងសមុទ្រចំនួន ៦៤ភាគរយ ក៏ត្រូវបានធ្វើតេស្តរកឃើញថាមានផ្ទុកបាក់តេរីផងដែរ។ នេះបើយោងតាមប្រភពព័ត៌មានខាងលើ។
E. coli ឬ Escherichia coli គឺជាប្រភេទនៃបាក់តេរី ដែលជាធម្មតារស់នៅក្នុងពោះវៀនរបស់មនុស្ស និងសត្វមួយចំនួនផងដែរ។
បើយោងតាមវេជ្ជបណ្ឌិត បានឲ្យដឹងថា ភាគច្រើននៃបាក់តេរី E. coli គឺគ្មានគ្រោះថ្នាក់ឡើយ ហើយថែមទាំងជួយថែរក្សាបំពង់រំលាយអាហាររបស់មនុស្ស ឲ្យមានសុខភាពល្អទៀតផង ប៉ុន្តែប្រភេទខ្លះអាចបណ្ដាលឲ្យមានជំងឺរាគរូស , រលាកសួត , បញ្ហាដកដង្ហើម , ការឆ្លងមេរោគលើផ្លូវបង្ហូរនោម និង រោគសញ្ញាដែលគំរាមកំហែងដល់ជីវិត ដូចជា ខ្សោយតម្រងនោម ឬ បញ្ហាខួរក្បាលជាដើម។
វិទ្យាស្ថានស្រាវជ្រាវ Pasteur Institute ដែលស្ថិតនៅក្នុងទីក្រុង Ho Chi Minh ប្រទេសវៀតណាម បានប្រមូលយកគំរូសាច់ឆៅ ចំនួន១៥០ ពីទីផ្សារក្នុងខេត្ត និងក្រុងមួយចំនួន ដូចជា Ba Ria – Vung Tau, Binh Duong, Binh Phuoc, Dong Nai និង Ho Chi Minh។ គំរូទាំងនោះរួមមាន សាច់ទា ២ក្បាល , សាច់មាន់ ៥៨ក្បាល និង សាច់ជ្រូក ៩០ក្បាល ដែលក្នុងនោះ ១០០ភាគរយ ត្រូវបានរកឃើញថាមានផ្ទុកបាក់តេរី E. coli នេះ។ ជាងនេះទៅទៀត ការធ្វើតេស្តបន្ថែមលើគំរូគ្រឿងសមុទ្រ ចំនួន១៤៧ ក៏បានរកឃើញថា គ្រឿងសមុទ្រចំនួន ៩៤ ឬស្មើនឹង ៦៤ភាគរយ មានផ្ទុកបាក់តេរី E. coli ផងដែរ។
សារព័ត៌មាន Tuoitrenews ក៏បានបញ្ជាក់ថា គំរូសាច់ទាំង ១៥០ នោះ មានផ្ទុកកម្រិតបាក់តេរី E. coli លើសពីកម្រិតអនុញ្ញាតដែលបានកំណត់ដោយក្រសួងសុខាភិបាលវៀតណាម។ ទន្ទឹមគ្នានេះដែរ គំរូគ្រឿងសមុទ្រចំនួន ៩៤ ដែលមានផ្ទុកបាក់តេរី E. coli មានកម្រិតគ្រោះថ្នាក់ខ្ពស់ រហូតដល់ទៅ ២៤ភាគរយ។ នេះបើយោងតាមស្តង់ដារចំណីអាហារវៀតណាម៕
សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖