អ្នកដំណើរភ្ញាក់ផ្អើល ក្រោយក្រុមហ៊ុនវៀតណាម យកស្រីស្អាតស្លៀកប៊ីគីនី ដើរបង្ហាញម៉ូដលើយន្តហោះ (មានវីដេអ)

  • 2017-12-21 07:52:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម VietJetAir បាន​ធ្វើ​ឱ្យ​អ្នកដំណើរ​ជា​ច្រើន មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​លើ​ជើង​ហោះហើរ​ពី​ទីក្រុង​បាងកក ប្រទេស​ថៃ ទៅ​កាន់​ទីក្រុង Dalat ប្រទេស​វៀតណាម ដំបូង​បង្អស់​របស់​ពួកគេ កាល​ពី​ថ្ងៃ​ច័ន្ទ ជាមួយ​នឹង​ការ​ដើរ​បង្ហាញ​ម៉ូដ របស់​ស្រី​ស្អាត​ស្លៀក​ឈុត​ប៊ីគីនី។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ការ​ដើរ​បង្ហាញ​ម៉ូដ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​លើក​កម្ពស់​ទីក្រុង Dalat ដែល​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ ​សម្រស់​សួន​ផ្កា​ដ៏​ស្រស់​ស្អាត។ ដូច្នេះ នៅ​ក្នុង​ឱកាស​បើក​ដំណើរការ​ជើង​ហោះ​ហើរ​ថ្មី​នេះ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម VietJet Air ​សម្រេចចិត្ត​យក​ស្រី​ស្អាត​សាច់​ស​ខ្ចី ស្លៀក​ឈុត​ប៊ីគីនី​អម​ជាមួយ​ការ​រចនា​ផ្កា​ដ៏​ស្រស់​ស្អាត មក​ដើរ​បង្ហាញ​ម៉ូដ នៅ​លើ​ជើង​ហោះហើរ​នេះ​តែម្ដង។

យ៉ាងណាមិញ ការ​នាំ​យក​ស្រី​ស្អាត​ស្លៀក​ឈុត​ប៊ីគីនី ដើរ​បង្ហាញ​ម៉ូដ​លើ​យន្តហោះ​បែប​នេះ បាន​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​ថៃ និង​វៀតណាម​មួយ​ចំនួន​ពេញ​ចិត្ត និង​មួយ​ចំនួន​ទៀត​មិន​ពេញ​ចិត្ត​ដូច​គ្នា។

គួរ​រំលឹក​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម VietJet Air នេះ ធ្លាប់​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នាំ២០១៤ ដោយសារតែ​ការ​ផ្សព្វផ្សាយ​របស់​ពួកគេ ដែល​ប្រើ​រូប​អ្នក​បម្រើ​ស្រី​លើ​យន្តហោះ ស្លៀក​ឈុត​ប៊ីគីនី​សិចស៊ី៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី