បើចង់ប្រើ AirPods ឲ្យអស់លទ្ធភាព អាចពិនិត្យមើល ១១ ចំនុចនេះបាន
- 2018-01-03 23:43:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើចង់ប្រើ AirPods ឲ្យអស់លទ្ធភាព អាចពិនិត្យមើល ១១ ចំនុចនេះបាន
ចន្លោះមិនឃើញ
AirPods របស់ Apple មានភាពងាយស្រួលក្នុងការប្រើប្រាស់ដោយគ្មានខ្សែភ្ជាប់ទៅនឹង Devices នានា តែក៏មានតម្លៃថ្លៃបន្តិចដែរ។ AirPods មុខងារសំខាន់ទូទៅគឺ ស្តាប់តន្ត្រី និងនិយាយទូរសព្ទ ដោយក្នុងការភ្ជាប់គ្រាន់តែបើកប្រអប់សាក រង់ចាំផ្ទាំងលើទូរសព្ទ ចុច Connect ហើយអ្នកអាចប្រើប្រាស់បាន។ យ៉ាងណាមិញ AirPods ក៏នៅមានលក្ខណៈប្រើប្រាស់ដទៃទៀត អ្នកគួរដឹងពេលមាន Device នេះក្នុងដៃ។
អ្នកសម្គាល់ឃើញមានប៊ូតុងតូចនៅក្រោយប្រអប់សាកថ្មនោះទេ វាអាចឲ្យអ្នកប្រើ AirPods ជាមួយនឹង Android device ឬ Device ផ្សេងទៀតដែលមិនដំណើរការជាមួយនឹង W1 chip របស់ Apple បាន។
ដំបូងដាក់ AirPods ក្នុងប្រអប់ រួចបើកគម្របឡើង ចុចប៊ូតុងតូចមួយនៅខាងក្រោយប្រអប់សាកឲ្យជាប់រហូតដល់ពន្លឺ LED ចាប់ផ្តើមលោតពណ៌ស។ ក្រោយមក អ្នកនឹងឃើញក្នុងផ្ទាំង Bluetooth settings លើទូរសព្ទប្រើ Android ឬកុំព្យូទ័រ ឬទូរទស្សន៍។ អ្នកគួរដឹងថា ការប្រើជាមួយនឹងផលិតផលផ្សេង AirPod អាចនឹងបាត់បង់មុខងារមួយចំនួន ដូចជាពេលដកចេញពីត្រចៀកតន្ត្រីមិនអាច Pause និង Playback control ក៏មិនដំណើរការដែរ។
ដើម្បីប្រើប្រាស់ជាមួយនឹង iPhone វិញ គ្រាន់ជ្រើសរើស AirPods ពី Bluetooth settings របស់ iPhone សម្រាប់ភ្ជាប់ប្រើប្រាស់។
ប្រសិនបើអ្នកប្រើច្រើនសម្រាប់ការនិយាយទូរសព្ទ ថ្មក៏ចំណាយច្រើនតាមនោះដែរ ដូច្នេះអ្នកអាចប្រើមួយចំហៀង ទុកមួយចំហៀងសម្រាប់ធ្វើការផ្លាស់ប្ដូរប្រើប្រាស់បន្ត។
ប្រសិនបើអ្នកប្រើស្តាប់ Livestream កំឡុងពេលធ្វើអ្វីផ្សេង អ្នកគួរបើកប្រអប់ប្រើតែមួយចំហៀង ដូច្នេះរលកសញ្ញា Stereo នឹងចូលទៅកាន់មួយចំហៀងនោះ។ ពេលអ្នកបើកទាំងពីរប្រើ ក៏មានតែមួយចំហៀងប៉ុណ្ណោះមានសំឡេង Stereo។
ក្នុងការពិនិត្យមើលព័ត៌មានថ្ម អ្នកអាចបើកប្រអប់សាកក្បែរនឹង iPhone ដែលនឹងបង្ហាញលើទូរសព្ទពីព័ត៌មានថ្ម។ អ្នកអាចបន្ថែម Battery widget ទៅកាន់ផ្ទាំង Today របស់ Notification Center តែវាបង្ហាញតែព័ត៌មានថ្មរបស់ AirPods ប៉ុណ្ណោះ ប្រសិនបើអ្នកឧស្សាហ៍ប្រើវា។
ពេលប្រើ AirPods អ្នកបើក Control Center លើ Apple Watch របស់អ្នក ហើយចុចលើ Battery icon។ អ្នកនឹងឃើញព័ត៌មានថ្មរបស់នាឡិកា និង AirPods។
នៅលើផ្ទាំង Bluetooth settings អ្នកអាចផ្លាស់ប្ដូរឈ្មោះ AirPods បាន ដោយចូលទៅកាន់កម្មវិធី Settings > Bluetooth ហើយចុចលើ icon អក្សរ i ក្បែរនឹងឈ្មោះ AirPods អ្នក។
អ្នកអាចផ្លាស់ប្ដូរមុខងារដំណើរការ ពេលចុចពីរដងលើកាស។ អ្នកចូលទៅកាន់កម្មវិធី Settings > Bluetooth ហើយចុច icon អក្សរ i ក្បែរនឹងឈ្មោះ AirPods។ អ្នកចុចលើ Left (ខាងឆ្វេង) ឬ Right (ខាងស្តាំ) ដើម្បីកែប្រែមុខងារនៃ AirPod ចំហៀងនីមួយៗ ឬបិទដំណើរការក្រោយចុចពីរដងបាន។
ប្រសិនបើអ្នកចង់ប្រើ AirPods ស្តាប់តន្ត្រីពី Mac អ្នកត្រូវការជ្រើសរើសវាជា Audio output device។ អ្នកចុចលើ icon Bluetooth ក្នុង Menu ហើយជ្រើសរើស AirPods > Connect។ មួយវិញទៀត អ្នកអាចប្រើ icon AirPlay ក្នុង iTunes ក្នុងការជ្រើសរើស AirPods ដើម្បីស្តាប់តន្ត្រីពី Mac ផងដែរ តែពេលខ្លះអាចមិនឮ។
ពេលនរណាម្នាក់ព្យាយាមប្រើ AirPods របស់អ្នក សារមួយនឹងបង្ហាញទៅពួកគេឲ្យដឹងថា AirPods នេះមិនមែនជារបស់អ្នក ដូច្នេះមិនរំខានកំឡុងពេលអ្នកកំពុងស្តាប់តន្ត្រី។
អ្នកអាចញែក AirPods ប្រើរវាងមនុស្សពីរនាក់ក្នុងការស្តាប់តន្ត្រី តែ AirPods ដំណើរការស្រូបសំឡេងតែមួយចំហៀងប៉ុណ្ណោះពេលមួយដង មានន័យថា មនុស្សពីរនាក់មិនអាចនិយាយទូរសព្ទលើ AirPod តែមួយ តែអាចស្តាប់តន្ត្រីពីរនាក់បាន។ អ្នកអាចកំណត់ភារកិច្ចស្រូបសំឡេងទៅកាន់ AirPod ក្នុងផ្នែក Bluetooth settings ក្រោម Settings > Bluetooth > ចុចអក្សរ i ក្បែរនឹង AirPods > Microphone។
ក្រុមហ៊ុន Apple បានជំរុញ Firmware ថ្មីទៅកាន់ AirPods ដើម្បីជួយដល់ល្បឿនដំណើរការ។ អ្នកមិនអាចធ្វើកំណែទម្រង់ Firmware ដោយខ្លួនឯងបាននោះទេ តែអ្នកអាចត្រួតពិនិត្យឲ្យប្រាកដថាអ្នកប្រើជំនាន់ចុងក្រោយ។
ក្នុង Settings ចូលទៅកាន់ About លើ iPhone ពេល AirPods លើត្រចៀកអ្នក។ នៅទំព័រចុងក្រោយ ត្រង់ Tab ឈ្មោះ AirPods នឹងបង្ហាញអ្នកនូវម៉ូដែល និង Serial number ជាមួយនឹងជំនាន់ Firmware។ ជំនាន់ Firmware បច្ចុប្បន្នគឺ 3.7.2៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ