ឪពុក​ ចាន់ វឌ្ឍនាកា​ ផ្លាស់​ចេញ​ពី​អភិបាល​ខេត្ត​ទៅ​កន្លែង​ដើម​វិញ​

  • 2018-01-03 01:40:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អភិបាល​ខេត្ត​កំពត ចាន់ ចេស្តា​ ដែល​ជា​ឪពុក​របស់​តារា​បាល់ទាត់​ឆ្នើម​​ ចាន់ វឌ្ឍនាកា​ ត្រូវ​បាន​ដូរ​ចេញ​​ឲ្យ​ទៅ​​ធ្វើ​ការ​នៅ​កន្លែង​ចាស់​វិញ​ ​បន្ទាប់​ពី​​បាន​ឡើង​កាន់​តំណែង​នេះ​បាន​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

​លោក​​​បាន​​ឡើង​កាន់​តំណែង​​ជា​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កំពត​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។ នៅ​ពេល​នោះ​​កូន​ប្រុស​របស់​លោក​គឺ​ ​ចាន់ វឌ្ឍនាកា ​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​​ខ្លាំង​ និង​បាន​ចេញ​ទៅ​លេង​នៅ​ជប៉ុន។ ពេល​នេះ​លោក​ត្រូវ​បាន​គេ​ដក​​​ចេញ​ឲ្យ​ទៅ​បម្រើ​ការ​ងារ​​នៅ​កន្លែង​ចាស់​វិញ ស្រប​ពេល​ដែល​​កូន​ប្រុស​បង្កើត​​បាន​ចេញ​ទៅ​​ប្រកប​​អាជីព​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ម្សិល​មិញ។

តាម​ព្រះ​រាជ​ក្រឹត្យ​​​បាន​បង្ហាញ​ថា លោក​ ជាវ ត្រា​ ត្រូវ​​បាន​តែង​តាំង​ជំនួសលោក ចាន់ ចេស្តា​​ដែលត្រូវ​ផ្លាស់​ទៅ​កន្លែង​​ចាស់​វិញ។ មុខ​ងារ​ចាស់​របស់​លោក​គឺ​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពត៕

ចាន់ វឌ្ឍនាកា និង​ ចាន់ ចេស្តា
ព្រះ​រាជ​ក្រឹត្យ

អត្ថបទ៖ ជាន ចាន់រ៉ា