ជិត ៣ ឆ្នាំ ក្រោយ​ដួល​រលំ អតីត​អាគារការិយាល័យក្រុមហ៊ុន Beeline បន្ត​បិទ​ទ្វារ

  • 2018-01-04 07:22:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ដើម​ឆ្នាំ ២០១៥ ក្រុមហ៊ុន​ Beeline (Sotelco Ltd) បាន​ប្រកាស​ក្ស័យធន ក្រោយ​ប្រតិបត្តិការ​បាន​ជាង ៥ ឆ្នាំ។ ក្នុង​ពេល​ស្ថានភាព​អាជីវកម្ម​មិន​អាច​បន្ត​ឈរ​ជើង​​ទៅ​មុខ​ទៀត​បាន​ ក្រុមហ៊ុន​បាន​ប្រកាស​លក់​អាជីវកម្ម​ឲ្យ​ក្រុមហ៊ុន​ជា​គូ​ប្រកួតប្រជែង Metfone។

បើ​ក្រឡេក​មើល​អាគារ​ការិយាល័យ​របស់​ក្រុមហ៊ុន​ ដែល​ស្ថិត​នៅ​ជ្រុង​មួយ​ផ្នែក​តាម​បណ្តោយ​រុក្ខវិថី​ខេមរភូមិន្ទ​កែង​វិថី​ស្រុក​ទ្រាំង នៅ​តែ​បន្ត​បិទ​ទ្វារ​នៅ​ឡើយ​។ ពេល​ Sabay ដើរ​ទៅ​មើល​ច្រក​ផ្នែក​ខាង​មុខ​នៅ​សល់​ស្លាកស្នាម​ឡូហ្គោ​បង្ហាញ​ពី​អតីត​ក្រុមហ៊ុន​ម្ចាស់​គ្រប់គ្រង​អគារ​នេះ​​ពី​មុន​តែ​ប៉ុណ្ណោះ។

ក្រុមហ៊ុន Sotelco (Beeline) បាន​បើក​ដំណើរការ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​ក្នុង​ខែ​ឧសភា ឆ្នាំ២០០៩ ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​ក្រុមហ៊ុន​មេ Vimple Com ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហុល្លង់ បន្ទាប់​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ​កាល​ពី​ខែ កក្កដា ២០០៨ ដោយ​ប្រើ​ប្រាស់​ឈ្មោះ​ក្រុមហ៊ុន Sotelco និង​យីហោ Beeline។

ការ​ចាប់​ដំណើរការ​អាជីវកម្ម​ដំបូង ក្រុមហ៊ុន​បាន​សម្រេច​ជោគជ័យ​ដោយ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​មួយ ក្នុង​ការ​ផ្តល់​សេវា​ទូរសព្ទ​លំ​ដាប់​​ខ្ពស់​ដល់​អតិថិជន។ យ៉ាង​ណា​ស្ថានភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន​ចាប់ផ្ដើម​វិវត្ត​ទៅ​រក​ស្ថានភាព​​មិន​សូវ​ល្អ​នៅ​នៅ​ឆ្នាំ​បន្ត​បន្ទាប់​។

ចុច​ Like និង See First ដើម្បី​ទទួល​បាន​ព័ត៌មាន​បច្ចកវិទ្យា​មុន​គេ Sabay News Technology...

អានអត្ថបទ

អត្ថបទ៖ ប៊ុណ្ណារ៉ា