ត្រៀមលុយឲ្យហើយ! អ្នកធ្លាប់ល្មើសច្បាប់ចរាចរណ៍ ប៉ូលិសឆែកឃើញខ្ទេចក្នុងកាមេរ៉ា

  • 2018-01-03 04:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ឯកឧត្ដម រុន រ័ត្នវាសនា  ប្រធាន​នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្ដាប់​ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ  ​សមត្ថកិច្ច​នឹង​ត្រួត​ពិនិត្យ​មើល​កាមេរ៉ា​សុវត្ថិភាព​ឡើង​វិញ​ ចំពោះ​​អ្នក​បើកបរ​ណា​ដែល​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ មិន​ពាក់​មួក​សុវត្ថិភាព​កន្លង​មក​ និង​ផ្ញើ​សំបុត្រ​ផាក​ពិន័យ​ដល់​ផ្ទះ​តែ​ម្ដង​ ​តាម មាត្រា ៨ នៃ​អនុក្រឹត្យ​ស្ដីពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក។

ឯកឧត្ដម រុន រ័ត្នវាសនា

កាន់​តែ​ច្បាស់​ការ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​ចរាចរណ៍​របស់​អនុ​គណៈកម្មការទី២ នៃ​គណៈកម្មការជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោក​ឧត្តមសេនីយ៍​ឯក ហ៊ឹម យ៉ាន អគ្គ​ស្នងការ​រង​នគរបាល​ជាតិ បាន​បញ្ជាក់​ថា សមត្ថកិច្ច​នឹង​ពិនិត្យ​តាម​កាមេរ៉ា​សុវត្ថិភាព ដែលដាក់​នៅតាម​ភ្លើង​ស្តុប តាម​រក​អ្នក​ដែល​ជិះ​ម៉ូតូ​មិនពាក់​មួក​សុវត្ថិភាព ដើម្បី​ធ្វើការ​ផាក​ពិន័យ និង​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ចំពោះ​អ្នកដែល​មិនព្រម​បង់ប្រាក់​ពិន័យ។

លោក​ឧត្ដម​សេនីយ៍​ឯក​បន្ត​ទៀត​ថា សមត្ថកិច្ច​នឹង​ឃាត់​អ្នក​ជិះ​ម៉ូតូ​ដែល​មិនពាក់​មួក​សុវត្ថិភាព នឹង​តម្រូវ​ឲ្យ​ម្ចាស់​ម៉ូតូ​រកមួក​សុវត្ថិភាព​ពាក់​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ទើប​អនុញ្ញាត​ឲ្យ​បន្ត​ដំណើរ​បាន។

សូម​ជម្រាប​ជូន​ថា សមត្ថកិច្ច​នឹង​​ប្រើ​ពេល​ត្រឹម​១០​វិនាទី​ប៉ុណ្ណោះ​ ដើម្បី​ដឹង​​ពី​​អាសយដ្ឋានរបស់​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍ តាម​រយៈ​កាមេរ៉ាបំពាក់​​តាម​ភ្លើង​ស្តុប។ កាមេរ៉ា​​​ជិត​​១០០០​គ្រឿង​​​ត្រូវ​បាន​ដំឡើង​ដើម្បី​​​អាច​​ត្រួត​ពិនិត្យ​ និង តាម​ដាន​សកម្មភាព​​ជន​ល្មើស​បាន​យ៉ាង​​ងាយ​។​

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ Sabayកន្លង​មក​ឯកឧត្ដម រុន រ័ត្នវាសនា ប្រាប់​ថា កាមេរ៉ា​ទាំង​នោះ​​មាន​សមត្ថភាព​ពិសេស​គឺ​អាច​ Zoom មើល​បាន​រហូត​ដល់​ចម្ងាយ​ ២ ទៅ ៣​ គីឡូម៉ែត្រ​ឯ​ណោះ។​ ​ដូចនេះ​វា​ផ្ដល់​​នូវ​រូប​ភាព​ច្បាស់​​​​ ​ក្នុង​ការ​​ថត​​យក​​​ផ្លាក​លេខ​យានយន្ត​របស់​ជន​ល្មើស និង រូប​ជន​ល្មើស​​​ផ្ទាល់​ដែល​រត់​គេច​ខ្លួន​។

បន្ទាប់​មក​​សមត្ថកិច្ច​នឹង​​ធ្វើ​ការ​​​​ស្វែង​រក​អាសយដ្ឋាន​របស់​ម្ចាស់​យាន​យន្ត​នោះ​​​ដោយ​ចំណាយ​ពេល​ត្រឹម​តែ​​១០​វិនាទី​ប៉ុណ្ណោះ​ តាម​រយៈ​​​ម៉ាស៊ីន​​​កុំព្យូទ័រ​​របស់​ក្រសួង​ ដែល​​បាន​​ផ្ទុក​​ទិន្នន័យ​​ផ្លាក​លេខ​យានយន្ត​​​។​ ជាងនេះទៅទៀត សមត្ថកិច្ច​ក៍​នឹង​មាន​បញ្ជូន​ជា​​លិខិត​​ផាក​ពិន័យ​​ទៅ​ដល់​ផ្ទះ​​ម្ចាស់​យាន​យន្ត​ទៀត​ផង​។

ដូច្នេះ​ម្ចាស់​យាន​​​យន្ត​​ទាំង​អស់​ប្រញាប់​ប្រញាល់​​ទៅ​​​កាត់​ឈ្មោះ​ ​និង ផ្ទេរ​សិទ្ធ​កាន់​កាប់​អោយ​បាន​ត្រឹម​ត្រូវ​ ​ដើម្បី​​​កុំ​​អោយ​ជាប់​ឈ្មោះ​ក្នុង​បទ​​ល្មើស​​យានយន្ត​នានា​ដោយ​មិន​ដឹង​ខ្លួន​៕ ​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី