Circular Polarizing Filter បើ​ប្រើ​បាន​ត្រឹមត្រូវ​ អាច​បង្កើត​រូបភាព​ឡូយ​កប់

  • 2018-01-04 03:06:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រើ Lens filters អាច​កែប្រែ​ទិដ្ឋភាព​បាន​ទាំងស្រុង បង្ក​ជា​លក្ខណៈ​ច្នៃប្រឌិត​មួយ​ប្រើ​ជាមួយ​នឹង​ឧបករណ៍​អ្នក​មាន​។ ក្នុង​ចំណោម Filter ជា​ច្រើន Circular polarizing filter (CPL) បង្ក​លក្ខណៈ​ច្នៃប្រឌិត​ដល់​រូបភាព​បាន​ល្អ​ជាង​។ CPL ល្អ​សម្រាប់​ការ​ថត​រូប​ទេសភាព​ដែល​អាច​ផ្ដិត​បាន​រូបភាព​មាន​លក្ខណៈ​រស់រវើក​។ 

CPL ជួយ​ដល់​ពណ៌​មេឃ​

ពេល​ថត​ទិដ្ឋភាព​ទីក្រុង​ពណ៌​មេឃ​​មិន​បង្ហាញ​ក្នុង​កាមេរ៉ា​បាន​ត្រឹមត្រូវ​ដូច​អ្នក​ឃើញ​នឹង​ភ្នែក​ផ្ទាល់​នោះ​ទេ​។ ដោយ​ការ​ប្រើ CPL លើ Lens ពណ៌​មេឃ​បង្ហាញ​បាន​ល្អ ហើយ​អ្នក​អាច​បង្វិល​មុំ CPL filter ដើម្បី​បន្ថែម ឬ​បន្ថយ​ឥទ្ធិពល Polarization បង្ក​ដោយ​ព្រះអាទិត្យ​បាន​។ 

សម្រាប់​រូប​នេះ ពណ៌​មេឃ​ភ្លឺ​ពេក តែ​ក្រោយ​ប្រើ Manfrotto CPL filter លើ Canon 24-70 f/2.8 lens ពណ៌​មេឃ និង​ពពក​បង្ហាញ​បាន​ល្អ​។ 

CPL Filter កាត់បន្ថយ Reflection (ចំណាំង​ពន្លឺ​ពី​អ្វី​មួយ​)

ពេល​ថត​អាគារ​កញ្ចក់ ឬ​ទេសភាព​ជាមួយ​នឹង​ផ្ទៃ​ទឹក អាច​មាន​ចំណាំង​ប្លាត​បង្ក​ដោយ​ពន្លឺ​ព្រះអាទិត្យ ដូច្នេះ​អ្នក​អាច​ប្រើ CPL filter ក្នុង​ការ​កាត់បន្ថយ​ឥទ្ធិពល​ចំណាំង​នោះ ហើយ​បង្វិល Filter ទៅ​មុំ​ណាមួយ​តាម​ការ​គួរ​។ 

របៀប​ប្រើ​ឥទ្ធិពល Polarization ធំ​បំផុត​

ឥទ្ធិពល Polarization ធំ​បំផុត​កើតឡើង​នៅ​មុំ ៩០ដឺក្រេ ពន្លឺ​ព្រះអាទិត្យ​រំកិល​ចូល​ចំនុច​កណ្តាល ដែល​មាន​ន័យ​ថា​ប្រសិនបើ​ព្រះអាទិត្យ​នៅ​ពី​លើ អ្នក​នឹង​ទទួល​បាន​មេឃ​ភ្លឺ ប្រសិនបើ​ថត​នៅ​មុំ ៩០ដឺក្រេ​ពី​ព្រះអាទិត្យ​។ 

ដើម្បី​ទទួល​បាន​ប្រយោជន៍​ធំ​បំផុត​នៃ CPL filter អ្នក​អាច​ប្រើ មេដៃ និង​ចង្អុល​ដៃ ជា​រៀង​អក្សរ L ដោយ​តម្រង់​មេដៃ​ទៅ​កាន់​ព្រះអាទិត្យ ហើយ​ចង្អុល​ដៃ​តម្រង់​ទៅ​មុំ​អ្នក​ទទួល​បាន​មេឃ​ភ្លឺ​ស្មើ​ល្អ និង​ទទួល​បាន​ប្រយោជន៍​ធំ​បំផុត​នៃ CPL filter។ បើ​មិន​ដូច្នោះ​ទេ មេឃ​ភ្លឺ​មិន​ស្មើ​ល្អ​នឹង​បង្ក​ផល​ពិបាក​ពេល​កាត់ត​។

អ្វី​គួរ​ពិចារណា​ពេល​ប្រើ CPL Filter

១. កាត់បន្ថយ​ពន្លឺ​

ពេល​អ្នក​ដាក់ CPL filter លើ Lens កាមេរ៉ា វា​នឹង​កាត់បន្ថយ​ចំនួន​ពន្លឺ​ប្រហែល​ពី 1-2 stops។ នេះ​មាន​ន័យ​ថា​ប្រសិនបើ​អ្នក​ថត​ប្រើ Shutter speed 1/1000th, Aperture f/16 និង ISO ១០០ ក្រោយ​ប្រើ CPL filter លក្ខណៈ Exposure នឹង​បន្ថយ​ប្រហែល 2-stops ដូច្នេះ​ដើម្បី​ឲ្យ​ចំនួន​ពន្លឺ 2-stops មាន​វិញ​អ្នក​អាច​មាន​ជម្រើស​ដូចជា​៖

  • បន្ថយ Shutter speed ពី 1/1000th ទៅ 1/250th
  • ប្តូរ​ប្រើ Aperture ពី f/16 ទៅ f/8
  • បង្កើន ISO ពី ១០០​ ទៅ ៤០០

២. ជៀសវាង​ប្រើ Wide-angle lens

ការ​ប្រើ Wide-angle lens ផ្តល់​លទ្ធផល​ពណ៌​មេឃ​មិន​ស្មើ​គ្នា ឬ​ប្រែ​ពណ៌​។ នេះ​មិន​មែន​ជា​កំហុស​របស់ CPL filter នោះ​ទេ ដោយសារ Focal length ធំ​ជាង ហើយ​គ្រប​ដណ្តប់​មេឃ​ច្រើន ដោយ​ឥទ្ធិពល Polarization ធំ​បំផុត​គឺ ៩០ដឺក្រេ។ Wide angle lens គ្របដណ្ដប់​តំបន់​មេឃ​ច្រើន ជា​លទ្ធផល​មាន​លក្ខណៈ​ប្រែ​ពណ៌​។ ដូច្នេះ​ជា​ការ​ល្អ ពេល​ប្រើ CPL filter ជៀសវាង​ប្រើ Lens ធំជាង 24mm។ 

៣. កុំ​ប្រើ Polarization ដឺក្រេ​ធំ​បំផុត​

ជា​ធម្មតា អ្នក​ប្រហែល​ប្រើ​តម្លៃ និង​ដឺក្រេ​ធំ​បំផុត ពេល​ប្រើ Lens មាន Aperture f/1.8 ឬ f/1.4 ហើយ​អ្នក​បង្វិល CPL filter ៣៦០ដឺក្រេ ដើម្បី​ត្រួតពិនិត្យ​ពណ៌​បន្ថែម ឬ​បន្ថយ​លើ​ទិដ្ឋភាព​។ ពេល​ខ្លះ​ការ​ប្រើ CPL filter ដឺក្រេ​ធំ​បំផុត​អាច​ធ្វើ​ឲ្យ​ប្រែ​ពណ៌ ជាពិសេស​ពេល​ប្រើ​ជាមួយ Wide-angle lens៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ Digital Photography School   ប្រែ​សម្រួល៖ ប៊ុនធឿន