កាក់កបម្ល៉េះ! ទើប​ឡើង​ផ្ទះ​ថ្មីៗ​សោះ សូរ្យ អេណា ទិញ​ផ្ទះ​ថែម​១ទៀត

  • 2018-01-04 07:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​ធ្វើ​ពិធី​ឡើង​​ផ្ទះ​ថ្មី​មិន​បាន​១ខែ​ស្រួលបួល​ផង កញ្ញា សូរ្យ អេណា នាយិកា​គ្រប់​គ្រង​ក្រុម​ហ៊ុន "តារា​រះ​ថ្មី​កម្ពុជា" នៅ​ថ្ងៃ​នេះ បង្ហាញ​ផ្ទះ​​ថ្មី​១​​បន្ថែម​ទៀត ដែល​នាង​​ទើប​នឹង​ទិញ។

ផ្ទះ​ថ្មី​នោះ សូរ្យ អេណា មិន​បាន​ប្រាប់​ពី​ទីតាំង​ និង​តម្លៃ​ឡើយ ប៉ុន្តែ​នាង​ប្រាប់​ថា មិន​ស្ថិត​នៅ​ក្នុង​បុរី​ដែល​នាង​កំពុង​នៅ​បច្ចុប្បន្ន​ឡើយ។ " មិន​មែន​នៅ​ជីបម៉ុង ​ទេ​បង ខ្ញុំ​សូម​លាក់​សិន ហើយ​តម្លៃ​ក៏អត់​ប្រាប់​ដែរ"។ សូរ្យ អេណា ថ្លែង។

តារា​ស្រី​រូប​នេះ បាន​បន្ត​ឲ្យ​ដឹង​ថា ផ្ទះ​នេះ ប្រហែល​១ឆ្នាំ​ ទៅ១ឆ្នាំ​​ជាង​ទៀត​បាន អាច​សាងសង់​រួច​រាល់ ដោយ​ក្នុង​នោះ​នាង​ទិញ គឺ​បង​ជា​ដំណាក់​កាល មិន​មែន​បង់​ផ្ដាច់នោះ​ទេ។

កាល​ផ្ទះ​​​នៅ​បុរី​ ជីបម៉ុង ដែល​នាង​​ទើប​ធ្វើ​ពី​ធី​ឡើង​ចូល​នៅ​នោះ សូរ្យ អេណា ប្រាប់​ថា ខ្លួន​បាន​ទិញ​​ក្នុង​តម្លៃ ៩១ ៨០០ ដុល្លារ ដោយ​ទិញ​តាំង​ពី​មិន​ទាន់​បុក​គ្រឹះ​មក​ម្ល៉េះ ដោយ​​បច្ចុប្បន្ន​ផ្ទះ​នោះឡើង​ថ្លៃ​ជាង​១០ម៉ឺន​ហើយ។

តើ​នរណា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង នៃ​ការ​ទិញ​ផ្ទះ​ទាំង២​នេះ សូរ្យ អេណា បាន​បញ្ជាក់​ប្រាប់​ថា អត់​មាន​អ្នកណា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ឡើយ គឺ​ជា​ប្រាក់​​របស់​នាងសុទ្ធសាធ ហើយ​ការ​ទិញ​ច្រើន​កន្លែង​បែប​នេះ គឺ​នាង​មាន​បំណង​លក់​ចេញ​វិញ នៅ​ពេល​ដែលចំណេញ​បាន​ច្រើន៕ ​

អត្ថបទៈ ស៊ុនហួត

អត្ថបទពេញនិយម