តួអង្គ Kitty ពីក្នុងរឿង "X-Men” ចូលរោងការជាមួយមិត្តស្រីហើយ
- 2018-01-04 12:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួអង្គ Kitty ពីក្នុងរឿង "X-Men” ចូលរោងការជាមួយមិត្តស្រីហើយ
ចន្លោះមិនឃើញ
តារាសម្ដែង Ellen Page ដែលត្រូវទស្សនិកជនស្គាល់ថាសម្ដែងជាតួអង្គ Kitty Pryde ក្នុងសែស្រឡាយរឿង "X-Men” ពេលនេះបានចូលរោងការជាមួយមិត្តស្រី Emma Portner ហើយ។
គូស្នេហ៍មួយគូនេះបានបញ្ជាក់ពី ចំណងអាពាហ៍ពិពាហ៍ពួកគេដោយបានបង្ហោះរូបថត៤សន្លឹកនៅលើបណ្ដាញសង្គម Instagram ព្រមទាំងបញ្ជាក់ទៅកាន់ទស្សនាវដ្ដី People ពីអ្នកតំណាងរបស់ Ellen Page ផងដែរ។
Ellen បានសរសេរថា៖ "ស្ទើរតែមិនជឿថា ខ្ញុំអាចហៅស្រីម្នាក់នេះថាជាប្រពន្ធរបស់ខ្ញុំ។" ចំណែកឯ គូស្នេហ៍នាងគឺ Emma ក៏បានសរសេរដូច្នេះដែរថា៖ "ខ្ញុំអាចហៅនារីដ៏ពូកែម្នាក់នេះថាជាប្រពន្ធរបស់ខ្ញុំ @ellenpage ខ្ញុំស្រលាញ់អ្នក!” នៅលើបណ្ដាញសង្គម Instagram របស់នាងដែលបានបង្ហោះរូបថតដូចគ្នា។
បើតាមទស្សនាវដ្ដី People បានឲ្យដឹងថាអ្នកទាំងពីរបានចាប់ផ្ដើមទាក់ទងគ្នាកាលពីរដូវក្ដៅ ហើយ Emma គឺជាគ្រូបង្រៀនរាំនៅ "Broadway Dance Center” មានទីតាំងនៅទីក្រុង New York សហរដ្ឋអាមេរិក៕
អានអត្ថបទ៖
ជយលាភី American Idol រដូវកាលទី៤ និយាយថាមុខនាងមិនដូចមុន ក្រោយដេរជាង៤០ថ្នេរ
អ្នកគាំទ្រម្នាក់ឲ្យតួរឿង Deadpool ជ្រើសរើស Chris ម្នាក់ណាសង្ហាជាងគេ
ភ្ញាក់ផ្អើលបើដឹងពីតម្លៃចិញ្ចៀនភ្ជាប់ពាក្យរបស់ Paris Hilton