ជយលាភី American Idol រដូវ​កាល​ទី​៤ និយាយ​ថា​មុខ​​នាង​មិន​ដូច​មុន​ ក្រោយ​ដេរ​ជាង​៤០​ថ្នេរ

  • 2018-01-03 04:36:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​តន្ត្រី​បែប​ស្រុក​ស្រែ Carrie Underwood ព្រម​ទាំង​ជា​បេក្ខនារី​ជ័យលាភី​កម្មវិធី​ American Idol រដូវ​កាល​ទី​៤ កំពុង​តែ​ព្យាបាល​របួស​បន្ទាប់​ពី​នាង​បាន​ដួល​នៅ​ក្រៅ​ផ្ទះ​កាល​ពី​ខែ​វិច្ឆិកា ដែល​ធ្វើ​ឲ្យ​នាង​បាក់​កដៃ​និង​របួស​មុខ​។ ខណៈ​ពេល​ដែល​នាង​សម្រាក​នៅ​មន្ទីរពេទ្យ​ នាង​មិន​ទាន់​បាន​ប្រាប់​អ្នក​គាំទ្រ​នាង​ពី​របួស​ទាំង​ស្រុង​នោះ​ទេ រហូត​មក​ដល់​ពេល​នេះ​ទើប​នាង​បាន​ប្រាប់​ថា ផ្ទៃ​មុខ​នាង​ត្រូវ​បាន​ពេទ្យ​ដេរ​ដល់​ទៅ​​ជាង ៤០​ទៅ​៥០​ថ្នេរ​ឯ​ណោះ​ ហើយ​អាច​ធ្វើ​ឲ្យ​មុខ​របស់​នាង​មិន​អាច​ដូច​មុន​បាន​ទេ​។

តារា​ចម្រៀង Carrie Underwood

តារា​រូប​នេះ​បាន​បញ្ជាក់​ពី​បញ្ហា​នេះ​នៅ​ក្នុង​គេហទំព័រ​អ្នក​គាំទ្រ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​មួយ​។ នាង​បាន​និយាយ​ថា៖ "វា​ពិត​ជា​មិន​នឹក​ស្មាន​ដល់​ ដែល​គ្រាន់​តែ​គ្រោះ​ថ្នាក់​កំប៉ិក​កំប៉ុក​មួយ​សោះ​ អាច​ផ្លាស់​ប្ដូរ​ជីវិត​របស់​អ្នក​បាន​"។

គិត​មក​ត្រឹម​ពេល​នេះ​គឺ​អស់​រយៈពេល​ជិត​​២​ខែ​ហើយ​ក្រោយ​នាង​មាន​គ្រោះ​ថ្នាក់ ហើយ​តារា​រូប​នេះ​ទើប​តែ​បង្ហាញ​ខ្លួន​លើ​បណ្ដាញ​សង្គម​ Instagram ប៉ុន្តែ​ជា​រូប​ថត​នាង​បិត​មុខ​ដោយ​កន្សែង៕

រូប​ថត​ដែល​នាង​បង្ហោះ​លើ​ Instagram ថ្មី​ៗ​នេះ

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ