បណ្ដាភាពយន្តមានតួឯកស្រីឈ្នះ Box Office ប្រចាំឆ្នាំជាលើកទី១ក្នុងរយៈពេល៥៩ឆ្នាំ
- 2018-01-02 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ដាភាពយន្តមានតួឯកស្រីឈ្នះ Box Office ប្រចាំឆ្នាំជាលើកទី១ក្នុងរយៈពេល៥៩ឆ្នាំ
ចន្លោះមិនឃើញ
ឆ្នាំនេះត្រូវបានគេទទួលស្គាល់ថាជាឆ្នាំដែលនារីៗនៅហូលីវូដ ទទួលបានភាពជោគជ័យខ្លាំង។ តារាសម្ដែងស្រីៗជាច្រើនរូបបានក្រោកឈរឡើងបកអាក្រាតនូវករណីបៀតបៀនផ្លូវភេទ មិនត្រឹមតែប៉ុណ្ណោះភាពយន្តដែលមានតួឯកជាមនុស្សស្រីក៏ទទួលបានការគាំទ្រខ្លាំងមិនធម្មតាបើប្រៀបធៀបទៅនឹងពេលវេលាប្រមាណជិត៦០ឆ្នាំកន្លងមកនេះ។
បើយោងទៅតាមសារព័ត៌មាន The Wrap ភាពយន្តដែលមានតួឯកជាមនុស្សស្រីបានក្លាយជាភាពយន្តទាំងបីដែលរកចំណូលបានច្រើន ជាងគេលើកទី១តាំងពីឆ្នាំ ១៩៥៨ ក្នុងនោះមានដូចជា "Star Wars: The Last Jedi” សម្ដែងដោយ Daisy Ridley, “Beauty and the Beast” សម្ដែងដោយ Emma Watson, និង "Wonder Woman” សម្ដែងដោយ Gal Gadot។
កាលពីឆ្នាំ ១៩៥៨ ភាពយន្តលំដាប់កំពូលទាំងបីគឺ "South Pacific” សម្ដែងដោយ Mitzi Gaynor, “Auntie Mame” សម្ដែងដោយ Rosalind Russell និង "Cat on a Hot Tin Roof” សម្ដែងដោយ Elizabeth Taylor។ ចំណែកឯភាពយន្តសម្រាប់ឆ្នាំក្រោយវិញក៏មានតួឯកស្រីក្នុងរឿងទាំងនោះផងដែរគឺដូចជា "Proud Mary” សម្ដែងដោយ Taraji P.Henson, “Tomb Raider” សម្ដែងដោយ Alicia Vikander និង "A Wrinkle in Time” សម្ដែងដោយ Reese Witherspoon, Oprah Winfrey និង Mindy Kaling៕
អានអត្ថបទ៖
ឈិនឡុង៖ ក្នុងរឿង Bleeding Steel បើខ្ញុំប្រហែសបន្តិចខ្ញុំនឹងត្រូវអង្គុយលើរទេះរុញ១ជីវិត
បទចម្រៀងណាខ្លះដែលទទួលបានការគាំទ្រលើសលប់ខ្លាំងពេកក្នុងឆ្នាំនេះ?
តារាម៉ូដែលប្រុសទាំង២០នៅ Instagram ឃើញហើយមិន Follow មិនបាន