តាមពិត Brad Pitt ប្រើឈ្មោះនេះពេលញ៉ែស្រីម្ដងៗ
- 2018-01-04 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិត Brad Pitt ប្រើឈ្មោះនេះពេលញ៉ែស្រីម្ដងៗ
ចន្លោះមិនឃើញ
កំពូលតារាសម្ដែងជើងចាស់ Brad Pitt ប្រើឈ្មោះពិតប្រាកដរបស់លោក ពេលទាក់ទងស្រីស្អាតៗ។ បើតាមសារព័ត៌មាន Page Six បានឲ្យដឹងថា Brad ប្រើឈ្មោះពិតលោកគឺ "William” ពេលណែនាំខ្លួនទៅកាន់ស្រីម្នាក់នៅហាងកាហ្វេ នៅទីក្រុង Los Angeles។
“Brad Pitt មកដល់ទីនេះដោយជិះម៉ូតូ ពាក់វ៉ែនតាការពារកម្ដៅ ព្រមស្លៀកខោខោវប៊យនិងអាវស្បែក" ប្រភពមួយបានប្រាប់ដូច្នេះ។ តារារូបនេះបានជួបនិយាយជាមួយនារីម្នាក់សក់ពណ៌មាស (Blonde) បើសិនជាមើលពីចម្ងាយនាងមានរូបរាងស្រដៀងនឹងតារាសម្ដែងម្នាក់ឈ្មោះ Kate Bosworth ប៉ុន្តែមិនមែនជានាងទេ។ ប្រភពនោះបន្ត។
បន្ទាប់មកនារីម្នាក់នោះបាននិយាយថា៖ "ខ្ញុំឈ្មោះ Lydia” ខណៈពេលដែល Brad Pitt បានបោះដៃទៅកាន់នាងនិងនិយាយថា៖ "សួស្ដី! ខ្ញុំឈ្មោះ William”។ ភ្លាមនោះនាងក៏បានឆ្លើយតបថា៖ "អូហ៍! មុខមាត់លោកមើលទៅសមតែឈ្មោះ Bradley” រួច Brad ឆ្លើយតបថា៖ " នេះគឺជាឈ្មោះកណ្ដាលរបស់ខ្ញុំ (Middle Name) ហើយក៏ញាក់ភ្នែកដាក់នាង"។
Lydia រំភើបជាខ្លាំងហើយក៏និយាយថា៖ "រីករាយណាស់ដែលបានជួបអ្នក Bradley... ខ្ញុំចង់មានន័យថា William។" Brad សើចបន្តិចហើយក៏ជិះម៉ូតូចេញទៅ៕
អានអត្ថបទ៖
Angelina Jolie និង Brad Pitt ផ្អាកបណ្ដឹងលែងលះជាផ្លូវការ
Brad Pitt ទាក់ទងសម្ងាត់ជាមួយតារាស្រីមួយរូបក្រោយលែងលះ Angelina Jolie
Brad Pitt និយាយបកស្រាយជុំវិញបញ្ហាលែងលះជាមួយ Angelina