Angelina Jolie និង Brad Pitt ​ ផ្អាក​បណ្ដឹង​លែង​លះ​ជា​ផ្លូវ​ការ?

  • 2017-08-10 09:58:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​ទៅ​តាម​ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ទាំង​ពីរ​បាន​ផ្អាក​បណ្ដឹង​លែង​លះ​គ្នា​ជា​ផ្លូវ​ការ​បន្ទាប់​ពី​ Brad Pitt បាន​បញ្ជាក់​ថា​ខ្លួន​ឈប់​ផឹក​ស្រា​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​​ទស្សនាវដ្ដី GQ។

Angelina, Brad Pitt និង​កូនៗ

តារា​សម្ដែង​ Angelina បាន​ដាក់​ពាក្យ​បណ្ដឹង​លែង​លះ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៦ ដោយ​សារ​តែ​​ Brad Pitt ស្រវឹង​នឹង​ធ្វើ​បាប​កូន​ប្រុស​ខ្លួន Maddox ពេល​ជិះ​យន្ត​ហោះ​ទៅ​កាន់​ទី​ក្រុង Los Angeless ដែល​បណ្ដាល​មក​ពី​ស្រវឹង​ស្រា។ បន្ទាប់​ពី​បែក​បាក់​គ្នា​ Angelina បាន​ទទួល​សិទ្ធ​មើល​ថែ​កូន​ៗ​ទាំង​៦​នាក់​ ហើយ​ព្រម​ទាំង​រើ​ឥវ៉ាន់​ចេញ​ពី​ផ្ទះ​ដែល​ពូក​គេ​ធ្លាប់​រស់​នៅ​ជាមួយ​គ្នា។

Brad Pitt នៅ​លើ​ក្រប​ទស្សនាវដ្ដី GQ

ប៉ុន្តែ​ថ្មីៗ​នេះ​មាន​ព័ត៌មាន​រាយ​ការណ៍​ថា​អ្នក​ទាំង​ពីរ​បាន​ផ្អាក​លើ​សំណុំ​រឿង​លែង​លះ បន្ទាប់​ពី​លោក Brad Pitt បាន​ចូល​រួម​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​ទស្សនាវដ្ដី GQ ដែល​លោក​បាន​បរិយាយ​អំពី​ការ​បញ្ឈប់​ផឹក​ស្រា​និង​ចាប់​ផ្ដើម​ទាក់​ទង​នឹង​អ្នក​ផ្ដល់​ប្រឹក្សា​ផ្នែក​ចិត្តសាស្ត្រ។

មិត្តភ័ក្ដិ​ដ៏​ជិត​ស្និទ្ធ​របស់ Angelina បាន​ប្រាប់​ទស្សនាវដ្ដី US Weekly ថា​ពួក​គេ​បាន​សម្រេច​ចិត្ត​បញ្ឈប់​បណ្ដឹង​លែង​លះ​ដើម្បី​កូន​ទាំង​៦​របស់​ខ្លួន​គឺ Maddox វ័យ​១៥ឆ្នា Pax វ័យ​ ១៣ឆ្នាំ Shilo វ័យ​ ១១​​ឆ្នាំ Zahara វ័យ​ ១២ ឆ្នាំ និង កូនភ្លោះ Vivienne និង Know វ័យ​ ៩ ឆ្នាំ បន្ទាប់​ពី​ Brad Pitt បាន​បញ្ឈប់​ការ​ផឹក​ស្រា​អស់​រយៈ​ពេល​ជិត​១១​ខែ។

ប្រភព​នោះ​បាន​បន្ត​ទៀត​ថា ការ​លែង​លះ​នេះ​ត្រូវ​បាន​បញ្ឈប់​ហើយ ដោយ​សារ​ពួក​គេ​ទាំង​ពីរ​មិន​បាន​ធ្វើ​អ្វី​បន្ត​ក្នុង​រយៈ​ពេល​៣​ ៤​ ខែ​ទៅ​ហើយ ម្យ៉ាង​ទៀត​គ្មាន​អ្នក​ណា​ម្នាក់​គិត​ថា​ពួក​គេ​នឹង​​បណ្ដឹង​​លែង​លះ​នោះ​ដែរ។

ក៏​ប៉ុន្តែ​សម្រាប់​ពេល​នេះ​ទោះ​បី​ជា​អ្នក​ទាំង​ពីរ​បាន​ផ្អាក​ប្ដឹង​ទាំង​សង​ខាង​ក៏​ដោយ ក៏​មិន​ប្រាកដ​ថា​អ្នក​ទាំង​ពីរ​នឹង​ត្រលប់​មក​រស់​នៅ​ជាមួយ​គ្នា​ឆាប់ៗ​នេះ​ដែរ។

តារា​ទាំង​ពីរ​រូប​នេះ​កំពុង​តែ​ត្រូវ​អ្នក​កាសែត​ជា​ច្រើន​ព្យាយាម​ទាក់​ទង​ ដើម្បី​បញ្ជាក់​ពី​រឿង​រ៉ាវ​ជុំវិញ​បញ្ហា​នេះ៕

អាន​អត្ថបទ៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី