ត្រៀម​រដូវ​កាល​ថ្មី ​ទ័ព​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ម៉ាឡេស៊ី​ល្ងាច​នេះ

  • 2018-01-05 02:48:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ល្ងាច​ម៉ោង​៦:៣០​នាទី​នេះ ​ក្រុម​ក្រសួង​ការពារ​ជាតិ ​នឹង​ត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម Negeri Sembilan ​របស់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ជា​ការ​ធ្វើ​តេស្ដ​កីឡាករ​ថ្មី​ត្រៀម​រដូវ​កាល​ថ្មី​ខាង​មុខ។

ក្រសួង​ការពារ​ជាតិ ​បាន​ប្ដូរ​គោលការណ៍​របស់​ខ្លួន ដោយ​រដូវ​កាល​ថ្មី​មិន​យក​កីឡាករ​កូរ៉េ​ខាង​ជើង​ទៀត​នោះ​ទេ ​ដោយ​ជ្រើសរើស​យក​កីឡាករ​បរទេស​ផ្សេង​វិញ។ ដូច្នេះ​ហើយ​ការ​ប្រកួត​នៅ​ល្ងាច​នេះ ពួកគេ​នឹង​យក​វា​ដើម្បី​មើល​កីឡាករ​ដែល​ត្រូវ​ធ្វើ​តេស្ដ​សមត្ថភាព។

កីឡាករ​បរទេស​ដែល​ក្រសួង​ការពារ​ជាតិ ​អាច​នឹង​ជ្រើស​រើស​យក​នៅ​រដូវ​កាល​ថ្មី​នេះ ​អាច​ជា​ជន​ជាតិ​ជប៉ុន កូរ៉េ​ខាង​ត្បូង ​និង​មក​ពី​តំបន់​អឺរ៉ុប៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម