បែកធ្លាយការពិត កូរ៉េខាងជើង ធ្លាប់បាញ់មីស៊ីលចំទីក្រុងខ្លួនឯង

  • 2018-01-05 03:13:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្វើ​តេស្ត​មីស៊ីល​មួយ​កាល​ពី​ឆ្នាំ​មុន​របស់​ប្រទេស​កូរ៉េខាងជើង បាន​ធ្លាក់​ចំ​ទីក្រុង​របស់​ខ្លួន​មួយ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​ព្យុងយ៉ាង​ឡើយ។ នេះ​បើ​យោង​តាម​ការ​រក​ឃើញ​ថ្មី​ដោយ​ទស្សនាវដ្តី​ព័ត៌មាន The Diplomat។

កាល​ពី​ខែ​មេសា កន្លង​ទៅ​នេះ ទីក្រុង​ព្យុងយ៉ាង បាន​បាញ់​មីស៊ីល Hwasong-12 កម្រិត​មធ្យម​មួយ​គ្រឿង តែ​បាន​បរាជ័យ​ក្នុង​រយៈ​ពេល​ខ្លី​មួយ បន្ទាប់​ពី​ការ​បាញ់​នោះ និង​បាន​ធ្លាក់​ចំ​ទីក្រុង Tokchon ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ១៤៥គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ទីក្រុង​ព្យុងយ៉ាង។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់ The Diplomat កាល​ពី​ថ្ងៃ​ពុធ។

ការ​បរាជ័យ​របស់​មីស៊ីល Hwasong-12 ត្រូវ​បាន​រាយការណ៍​យ៉ាង​ទូលំទូលាយ​នៅ​ពេល​នោះ តែ​គេ​មិន​បាន​ដឹង​ឡើយ​ថា វា​បាន​ធ្លាក់​ចំ​តំបន់​ដែល​មាន​ប្រជាជន​រស់​នៅ។ អគារ​លំនៅឋាន និង​អគារ​ពាណិជ្ជកម្ម​ជា​ច្រើន​ខ្នង ទំនង​ជា​ទទួល​រង​ការ​ផ្ទុះ​ដ៏​ធំ​មួយ ប៉ុន្តែ The Diplomat បាន​ឲ្យ​ដឹង​ថា វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​កំណត់​ថា​តើ​មាន​អ្នក​ស្លាប់​ឬ​អត់៕

ចុច​អាន៖

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី