ដើម​ឆ្នាំ​២០១៨ តារា​ល្បីៗ​៥​រូប ត្រៀម​ទទួល​សមាជិក​ថ្មី​ចូល​គ្រួសារ ​

  • 2018-01-05 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ទទួល​ជោគជ័យ​លើក​ការងារ​សិល្បៈ​ និង​ជំនួញ​ តារា​ប្រុស​ស្រី​ទាំង​៥​នេះ បាន​រៀប​ការ​​​សាង​​គ្រួសារ​យ៉ាង​មាន​សុភមង្គល។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ពួក​គេ​ក៏​កំពុង​ត្រៀម​ទទួល​សមាជិក​ថ្មី​ចូល​ជីវិត​​គូ​​រៀងៗខ្លួន​ថែម​ទៀត។ តារា​ប្រុស​ស្រី​ទាំង​នោះ​រួម​មាន៖​​​

១ លី ច័ន្ទសីហា៖ រៀប​អាពាហ៍ពិពាហ៍​កាល​ពី​ថ្ងៃ​ទី​៥ ឧសភា ឆ្នាំ​២០១៧។ លី ច័ន្ទសីហា បាន​បង្ហើប​ដំណឹង​មង្គល​ដែល​មាន​ទារក​ម្នាក់​កំពុង​​ចាប់​កំណើត​ក្នុង​ផ្ទៃ​នាង។ មាន​ការ​លើក​ឡើង​ថា កូន​ដំបូង​នឹង​សម្រាល​នា​ពេល​ឆាប់​នេះ។ ​​

២ គង់ ច័ន្ទស្រីមុំ៖ ស្រី​ស្អាត​រូប​នេះ បាន​ធ្វើ​មហាជន​សាទរ​យ៉ាង​ខ្លាំង​ក្រោយ​បង្ហើប​ដំណឹង​មាន​ផ្ទៃពោះ​កាល​អំឡុង​ខែធ្នូ​ ឆ្នាំ​២០១៧។

៣ ជា សុវណ្ណរិទ្ធ៖ ក្រោយ​មាន​កូន​ប្រុស​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់ ពិធីករ​​រូប​នេះ​ កំពុង​រៀប​ចំ​រណ្ដាប់​ទទួល​បុត្រម្នាក់​ទៀត​ចូល​គ្រួសារ។​

៤ កែវ វាសនា៖ មិន​ខុស​ពី​ពិធីករ​ខាង​លើ កែវ វាសនា ក៏​ត្រៀម​ទទួល​កូន​ទី​២​ដោយ​ក្ដី​រំភើប​ដែរ។

៥ ផារី៖ តួ​ល្ខោន និង​ជា​អតីត​តារា​កំប្លែង​ប្រចាំ CTN វ័យ​ក្មេង​ ផារី ក៏​កំពុង​មាន​ផ្ទៃ​ពោះ​ និង​ ជិត​សម្រាល​នា​ពេល​ខាង​មុខ៕

អត្ថបទ៖ សុខណា