នេះ​​​ក្រុមមក​​​ពី​៦​ប្រទេស​ត្រូវ​ប្រជែង​ពាន​អន្តរ​ជាតិ​ MATIC 2018 នៅ​ថៃ​សប្ដាហ៍​ក្រោយ​

  • 2018-01-05 04:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2018 (Mission Against Terror International Championship) ​​នៅ​ប្រទេស​ថៃ​​ចាប់​ពី១៣​-១៤​ ខែ​មករា​ ឆ្នាំ​២០១៨​នេះ​នឹង​មាន​ក្រុម​ចំនួន​​១២​មក​ពី​៦​ប្រទេស​ដើម្បី​ប្រជែង​ជើង​ឯក​ និង​​ប្រាក់​យ៉ាង​រង្វាន់។​

ពាន​រង្វាន់ MATIC

តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​នៅ​ប្រទេស​ថៃ​ថា សម្រាប់​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ MATIC 2018 ​នេះ​ធ្វើ​នៅ​​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​ដែល​មាន​ប្រទេស​៦​ចូល​រួម​ប្រកួត។

ប្រទេស​ទាំង​៦​មាន​

  • ម្ចាស់​ផ្ទះ​ថៃ​៖ ៣​ក្រុម​

  • កម្ពុជា​ ៖ ២​ក្រុម

  • ចិន​ ៖ ២​ក្រុម​

  • សិង្ហបុរី៖ ២​ក្រុម​

  • ម៉ាឡេស៊ី​៖ ២​ក្រុម​

  • ឥណ្ឌូណេស៊ី៖ ១​ក្រុម​

​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​​ក្រុម​ជើង​ឯក​ជាតិ​កម្ពុជា​ Never Care ត្រូវ​ការ​ពារ​តំណែង​ជើង​ឯក​របស់​ខ្លួន​សម្រាប់​ឆ្នាំ​នេះ​ បន្ទាប់​ពី​បាន​ឈ្នះ​ជើង​ឯក​កាល​ពី​ឆ្នាំ​២០១៦។ ក្រៅ​ពី​ក្រុម​ជើង​ឯក​ Never Care នៅ​មាន​ក្រុម​ Infinity ​ដែល​ជា​ជើង​ឯក​រង​ថ្នាក់​ជាតិ​ក៏​មាន​ឈ្មោះ​ចូល​រួម​ប្រកួត​ពាន​អន្តរជាតិ​នេះ​៕

ក្រុម Never Care
ក្រុម Infinity

អត្ថបទ៖ ជាន ចាន់រ៉ា