ខក​ជើង​ហោះ​ហើរ តែ​បែរ​ជា​សំណាង​បាន​ជិះ​យន្តហោះ​​១​ម្នាក់​ឯង

  • 2018-01-06 07:28:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដំណើរ​ម្នាក់​ខក​ជើង​ហោះហើរ តែ​បែរ​ជា​សំណាង​បាន​ជិះ​យន្តហោះ​​១​ម្នាក់​ឯង ដោយ​បាន​ធ្វើ​ដំណើរ​ពី ទីក្រុង​ញូវយ៉ក ទៅ វ៉ាស៊ីនតោន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ The Mirror នៅ​ថ្ងៃ​សុក្រ ម្សិលមិញ​នេះ។

អ្នក​ដំណើរ​រូបនេះ មាន​ឈ្មោះ​ថា Beth VerSteeg ដែល​តាម​រូប​ភាព គឺ​​នាង​ឈរ​បាន​ថត selfie នៅ​លើ​យន្តហោះ​ដែល​គ្មាន​ភ្ញៀវ​ណា​ផ្សេង​ក្រៅ​ពី​នាង​ឡើយ ព្រោះ​ជើង​ហោះហើរ​របស់​នាង​ត្រូវ​បាន​លុប​ចោល​មុន​៨​ម៉ោង ហើយ​ភ្ញៀវ​ដទៃ​ឡើង​ បាន​ជិះ​យន្តហោះ​ទៅ​មុន​អស់ សល់​តែ​នាង​ដែល​មិន​បាន​លឺ​គេ​ប្រកាស ដោយ​សារ​ទៅ​សម្រាក​​នៅ​ផ្ទះ​ឪពុក​ម្តាយ​នៅ​ក្បែរ​ព្រលាន។ ប្រភព​ខាង​លើ​បន្ត។

Beth និយាយ​ថា​ នាង​មាន​អារម្មណ៍​ចំលែក​ដែរ នៅ​ពេល​តម្រង់​ជួរ check-in មាន​តែ​ម្នាក់​ឯង ក្រោយ​មក​​ក្រុមហ៊ុន​អាកាសចរណ៍​បាន​ប្រាប់​ថា ជើង​ហោះ​ហើរ​នាង​ត្រូវ​បាន​លុប​ចោល​ហើយ។ តែ​សំណាង​ល្អ បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​បាន​​អនុញ្ញាត​ឱ្យ​នាង​ជិះ​យន្តហោះ​ទទេរ​ទៅ​ជាមួយ​ពួកគេ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម