ស្ត្រីមានផ្ទៃពោះក្អួតច្រើន រូបមន្តនេះ អាចជួយអ្នកបាន
- 2018-01-06 04:02:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីមានផ្ទៃពោះក្អួតច្រើន រូបមន្តនេះ អាចជួយអ្នកបាន
ចន្លោះមិនឃើញ
ប្រសិនជាអ្នកចង់បំបាត់អាការៈក្អួតក្នុងពេលមានផ្ទៃពោះ អ្នកអាចសាកល្បងតាមវីធីទាំងឡាយខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ?
១) ដំបូងអ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ ទើបអាចធ្វើឲ្យអាការៈនេះធូលស្បើយបាន។ ម្យ៉ាងទៀត ការក្អួតនេះ យ៉ាងយូរ៣ខែបាត់ហើយ។ ដូចនេះ អ្នកគួរតែប្រាប់ខ្លួនឯងថា អ្នកអាចធ្វើបាន ៣ខែនេះនឹងឆាប់កន្លងផុតទេ។ ការធ្វើបែបនេះ នឹងជួយធ្វើឲ្យចិត្តអ្នកស្ងប់បាន។
២) អ្នកគួរតែចេះបង្វែរអារម្មណ៍របស់អ្នក ដោយកុំគិតតែរឿងក្អួតនេះឲ្យសោះ។ ការធ្វើបែបនេះ នឹងអាចធ្វើឲ្យអ្នកពុំសូវក្អួតញឹកញាប់ឡើយ។
៣) អ្នកអាចពិសារអាហារដែលអ្នកអាចបរិភោគបាន ដោយពេលឃើញមិនចង់ក្អួត។ ក៏ប៉ុន្តែ បើយកល្អ អ្នកគួរតែបរិភោគឲ្យបានគ្រប់មុខនៅពេលដែលទើបនឹងមានផ្ទៃពោះ។ ការញ៉ាំគ្រប់មុខនេះ នឹងធ្វើឲ្យកូនអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់។
៤) អ្នកគួរតែសម្រាកឲ្យបានច្រើន ព្រោះមានតែការសម្រាកនេះទេ ទើបធ្វើឲ្យអ្នកមានកម្លាំង ហើយមិនសូវកើតមានអាការៈចង់ក្អួតនេះញឹកញាប់ឡើយ៕
ចុចអាន៖