ទាំង​ភ្ញាក់​ផ្អើល និងរិះគន់! ហង្សមាស ទម្លាយ​រឿង​កូន​ទាំង​៣របស់ ​ព្រាប​ សុវត្ថិ បាន​ក្លាយជា​តារា​ចម្រៀង​ពេញសិទ្ធិ​

  • 2018-01-08 06:36:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​​ផលិតកម្ម​ហង្សមាស​បាន​​ធ្វើ​សន្និសីទ​ផ្លូវ​ការ​​មួយ​បង្ហាញ​ពីសមភាព​កូន​ប្រុស​ទាំង​បី​ដួង​របស់​លោក​ ព្រាប សុវត្ថិ ថា​បាន​ក្លាយ​ជា​តារា​ចម្រៀង​ពេញសិទ្ធិ​នៅ​ក្នុង​ផលិតកម្ម​រស្មី​ហង្សមាស​។

ជាមួយ​គ្នា​នេះ​ផង​ដែរ មាន​បណ្តា​អ្នក​គាំ​ទ្រ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ការ​ចូល​ម្តង​ទាង​បី​ ដោយ​មិន​បាន​ឆ្លង​កាត់​ការ​ប្រលង ឬ តេស្ត​អ្វី​មួយ​នោះ​វា​ហាក់​មិន​សម​ស្រប​ ជាពិសេស​ពួក​គេ​បាន​លើក​ឡើង​ថា​​ការ​បាន​ក្លាយ​ជា​តារា​ចម្រៀង​នេះ​ដោយសារ​មាន​ខ្សែ ជា​ពិសេស​វត្តមាន​ឪពុក​ដែល​ជា​តារា​ចម្រៀង​កំពូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ឆ្លើយ​តប​នឹង​ការ​រិះ​គន់​នេះ អគ្គ​នាយក​រង​ផលិតកម្ម​ហង្សមាស​បាន​​បកស្រាយ​ ដើម្បី​ឲ្យ​អស់​ចម្ងល់ ក៏​ដូចជា​បាន​ដឹង​កាន់​តែ​ច្បាស់​ផង​ដែរ។

អ្នក​ស្រី​បាន​រៀប​រាប់​ថា ការ​យក​ចចូល​នេះវ​ មិន​មែន​ដោយសារ​ខ្សែ អ្វី នោះទេ​​តែ​វា​ជា​សមត្ថភាព​ពិត​ប្រាកដ​របស់​អ្នក​ទាំង​បី។ ហើយ​ពួកគេ​សុទ្ធ​តែ​មាន​ប្រជាប្រិយ​ភាប​ស្រាប់​សម្រាប់​ អ្នក​គាំទ្រ​មួយ​ចំនួន​មុន​ចូ​ផលិតកម្ម​ទៅ​ទៀត។

ពួក​គេ​ចេះ​ទាំង​លេង​

ចង់​ថា​សមត្ថភាព​ពួកគេ​​មាន​កម្រិត​ណា កុំ​ភ្លេច​ល្ងាច​នេះ​​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ ហង្សមាស នឹង​បង្ហាញ​ MV ដែល​​ច្រៀង​និង​សម្តែង​ដោយ​ពួកគេ​ទាំង​បី​ផង​ដែរន។​

អត្ថបទ៖ ថា ម៉ាលីដា