ប្រទេសទាំង១៥ ប្រជាជនធ្វើការច្រើនម៉ោងបំផុត នៅលើពិភពលោក

  • 2018-01-10 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ការ​សម្រាក​លំហែ​កាយ​នៃ​រដូវ​កាល​ឈប់​សម្រាក​បាន​បញ្ចប់ មនុស្ស​ភាគ​ច្រើន​បាន​ត្រឡប់​ទៅ​ការិយាល័យ និង​ចាប់​ផ្ដើម​ការងារ​របស់​ពួក​គេ​ឡើង​វិញ។ ដោយ​សម្លឹង​ឆ្ពោះ​ទៅ​កាន់​ឆ្នាំ ២០១៨ យើង​ឃើញ​ថា អ្នក​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការ​ធ្វើ​ការ​ច្រើន​ម៉ោង​ជាង​ប្រទេស​ដទៃ​ទៀត។

យោង​តាម​គេហទំព័រ Forbes ឲ្យ​ដឹង​ថា ប្រទេស​ម៉ិកស៊ីកូ​ មាន​ប្រជាជន​ធ្វើ​ការ​ច្រើន​ម៉ោង​បំផុត​ក្នុង​ពិភពលោក​រហូត​ដល់ ២ ២៤៦ ម៉ោង​ក្នុង​មួយ​ឆ្នាំ។ ចំណែក​ឯ​ប្រទេស​អាល្លឺម៉ង់​វិញ គឺ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ធ្វើ​ការ​តិច​ម៉ោង​បំផុត​ត្រឹម ១ ៣៧១ ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។

ខាង​ក្រោម​នេះ គឺ​ជា​លំដាប់​ថ្នាក់​ប្រទេស​ដែល​មាន​ប្រជាជន​ធ្វើ​ការ​ច្រើន​ម៉ោង​បំផុត ទៅ​ប្រទេស​ដែល​មាន​ប្រជាជន​ធ្វើការ​តិច​ម៉ោង​បំផុត ៖

១. ម៉ិកស៊ីកូ ៖ ២ ២៤៦ ម៉ោង​ក្នុង​មួយ​ឆ្នាំ

២. កូរ៉េខាងត្បូង ៖ ២ ១១៣ ម៉ោង​ក្នុង​មួយ​ឆ្នាំ

៣. ក្រិក ៖ ២ ០៤២ ម៉ោង​ក្នុង​មួយ​ឆ្នាំ

៤. ឈីលី ៖ ១ ៩៨៨ ម៉ោង​ក្នុង​មួយ​ឆ្នាំ

៥. រុស្ស៊ី ៖ ១ ៩៧៨ ម៉ោង​ក្នុង​មួយ​ឆ្នាំ

៦. ទួរគី ៖ ១ ៨៣២ ម៉ោង​ក្នុង​មួយ​ឆ្នាំ

៧. សហរដ្ឋអាមេរិក ៖ ១ ៧៧៩ ម៉ោង​ក្នុង​មួយ​ឆ្នាំ

៨. អ៊ីតាលី ៖ ១ ៧២៥ ម៉ោង​ក្នុង​មួយ​ឆ្នាំ

៩. ជប៉ុន ៖ ១ ៧១៩ ម៉ោង​ក្នុង​មួយ​ឆ្នាំ

១០. កាណាដា ៖ ១ ៦៩១ ម៉ោង​ក្នុង​មួយ​ឆ្នាំ

១១. អេស្ប៉ាញ ៖ ១ ៦៧៦ ម៉ោង​ក្នុង​មួយ​ឆ្នាំ

១២. ចក្រភពអង់គ្លេស ៖ ១ ៦៧៤ ម៉ោង​ក្នុង​មួយ​ឆ្នាំ

១៣. អូស្ត្រាលី ៖ ១ ៦៦៥ ម៉ោង​ក្នុង​មួយ​ឆ្នាំ

១៤. បារាំង ៖ ១ ៤៨២ ម៉ោង​ក្នុង​មួយ​ឆ្នាំ

១៥. អាល្លឺម៉ង់ ៖ ១ ៣៧១ ម៉ោង​ក្នុង​មួយ​ឆ្នាំ

ចុចអាន ៖

ប្រភព៖ Forbes   ប្រែ​សម្រួល៖ រ័ត្ន