កែវ​ រំចង់​ ថា​ឡើង​សង្វៀន​ ៤-៥​ ប្រកួត​ទៀត ​សមត្ថភាព​នឹង​ដូច​ដើម​វិញ​ហើយ

  • 2018-01-10 02:35:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​ និង​ជា​អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​ កែវ​ រំចង់​ ថា​ ឡើង​សង្វៀន​ប្រហែល​ ៤-៥​ ប្រកួត​ទៀត​នោះ​ សមត្ថភាព​អាច​នឹង​ដូច​ដើម​វិញ​ដោយ​ការ​ប្រឹងប្រែង​ជា​ប្រចាំ។​

កីឡាករ កែវ រំចង់

កែវ​ រំចង់​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​លើក​ដំបូង​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​ ទាំង​សមត្ថភាព​និង​ភាព​រហ័សរហួន​នៅ​មិន​ទាន់​បាន​ល្អ​ដូច​មុន​ទេ​ អាច​ថា​ប្រើ​ពេល​ ៤-៥​ ប្រកួត​ទៀត​រួម​ផ្សំ​និង​ការ​ព្យាយាម​ជា​ប្រចាំ​ទៀត​នោះ​វា​នឹង​ប្រសើរ​ជាង​នេះ។​

កីឡាករ កែវ រំចង់(ក្រហម)

អ្នក​មក​ពី​បាត់ដំបង​ខាង​លើ​បន្ត​ថា​ វ៉ៃ​ទម្ងន់​ ៧៥​គីឡូក្រាម​ វា​ធំ​ និង​ពិបាក​ណាស់​ ហើយ​សុខភាព​ក៏​មិន​សូវ​ល្អ​ទៀត​ ដែល​ខុស​ពី​មុន​វ៉ៃ​ត្រឹម​៧០គីឡូក្រាម​ស្រួល​ជាង​នេះ។​ ឥលូវ​អ្នក​ប្រដាល់​រូប​នេះ​នៅ​តែ​ព្យាយាម​សម្រក់​និង​ហ្វឹកហាត់​ជាប់លាប់​ប្រចាំ​ថ្ងៃ​តែ​ម្ដង​ ដូច​នេះ​ហើយ​មិន​យូរ​ទេ​សមត្ថភាព​ប្រកួត​អាច​នឹង​ល្អ​ដូច​នេះ​វិញ។​

កីឡាករ កែវ រំចង់

កែវ​ រំចង់​ ជា​កីឡាករ​ល្បីឈ្មោះ​របស់​កម្ពុជា​ដែល​ធ្លាប់​ឆ្លងកាត់​សង្វៀន​ទាំង​ស្រុក​ ក្រៅ​ស្រុក​ស្ទើរ​រាប់​ភ្លេច​មក​ហើយ។​ កីឡាករ​រូប​នេះ​ទើប​តែ​វិល​ចូល​សង្វៀន​បាន​១ប្រកួត​នោះ​ទេ​ ក្រោយ​មាន​របួស​ដួល​ម៉ូតូ​អាក់ខាន​ឡើង​បង្ហាញ​មុខ​អស់​រយៈ​ពេល​ជាង​១កន្លង​ទៅ​ ហើយ​គេ​នឹង​ត្រូវ​ប្រកួត​លើក​ទី២​ចុង​ខែ​មករា​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​