ទីបំផុត! អាជ្ញាធរ​អង់គ្លេសបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថៃ ពិតជាស្ថិតក្នុងប្រទេសនេះមែន

  • 2018-01-10 02:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល​ចក្រភព​អង់គ្លេស បាន​បញ្ជាក់​ថា អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ អ្នក​ស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ត្រា ពិត​ជា​បាន​ស្ថិត​ក្នុង​ទីក្រុង​ឡុង ប្រាកដ​មែន។

តាម​របាយការណ៍​របស់ NNT ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការ​បរទេស​ថៃ លោក Don Pramudwinai បាន​សារភាព​ថា កាល​ពី​ថ្មី​ៗ​នេះ លោក​បាន​ទទួល​ការ​បញ្ជាក់​ពី​រដ្ឋមន្ត្រី​ការ​បរទេស​របស់​ចក្រភព​អង់គ្លេស​ អំពី​ការ​ស្នាក់​នៅ​របស់​អតីត​នាយករដ្ឋ​មន្ត្រី​ថៃ​ ក្នុង​ទី​ក្រុង​ឡុង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​បាន​និយាយ​ថា មិន​មាន​របាយការណ៍​ណា​មួយ​អំពី​ការ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ចក្រភព​អង់គ្លេស​ពី​អ្នក​ស្រី យ៉ីងឡាក់​នោះ​ទេ បើ​ទោះ​បី​ជា​មាន​ពាក្យ​ចចាម​អារាម​មួយ​ចំនួន​ក៏​ដោយ។ អ្នក​ស្រី យ៉ីង​ឡាក់ កំពុង​តែ​ប្រើប្រាស់​ទិដ្ឋាការ​បរទេស​ដើម្បីធ្វើ​ដំណើរ​ទៅ​បរទេស ក្រោយ​ពី​ទិដ្ឋាការ​ប្រទេសថៃ​របស់​អ្នក​ស្រី​ ត្រូវ​បាន​ដក​ហូត ដោយ​សារ​តែ​ការ​រត់​គេច​ពី​បទ​ឧក្រិដ្ឋ និង​ការ​កាត់​ទោស​រយៈ​ពេល​ប្រាំ​ឆ្នាំ កាល​​ពី​ ៥​ខែ​មុន។

លោក​រដ្ឋ​មន្ត្រី​បាន​បន្ថែម​ថា ក្រសួង​ការ​បរទេស​ថៃ​មិន​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ជំទាស់​ទៅ​នឹង​ការ​សុំ​សិទ្ធិ​ជ្រក​កោន​សម្រាប់​លោក​ស្រី​ យីង​ឡាក់​នោះ​ទេ ហើយ​ថា​ទំនាក់​ទំនង​រវាង​ថៃ និង ចក្រភព​អង់គ្លេស នឹង​ត្រូវ​បាន​យក​មក​ពិចារណា មុន​ពេល​ប្រឆាំង​នឹង​ការ​សុំ​សិទ្ធិ​ជ្រក​កោន​ណា​មួយ៕

ចុចអាន ៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី