​មកមើល​​​​ប្លង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​​ថ្មីទាំង៤ ​ជម្រើស​សុទ្ធតែ​អសា្ចរ្យ​កប់​​

  • 2018-01-11 03:11:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្លង់​ស្ថាបត្យកម្ម​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ថ្មី​ចំនួន​៤​ ​នឹង​ត្រូវ​សម្រេច​យក​មួយ​នៅ​ពេល​ដ៏​ខ្លីខាងមុខនេះ​ ក្រោមការជ្រើសរើស​ដោយ​សម្ដេច​ ហ៊ុន សែន ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ និង​ឯកឧត្តម លឺ ខឺ​ឈាង ​តំណាង​​ប្រមុខរដ្ឋាភិបាល​ប្រទេសចិន​ ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង ​លើក​ទី២ ​ចាប់ពី​ថ្ងៃទី​១០ ដល់​១២ មករា​ ២០១៨។

ព្រលាន​យន្តហោះ​ថ្មីនេះ ​នឹង​សាងសង់​នៅលើ​ផ្ទៃ​ដូ​ជាង​៧០០​ហិកតា និង​អាច​ចំណាយ​ទុន​ប្រមាណ ​៩០០​លាន​ដុល្លារ​អាមេរិក ​ក្រោម​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​YUNAN Development Group ដែលជា​ក្រុមហ៊ុន​យក្ស​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​។​

ប៉ុន្តែ​រហូតមកទល់​ពេលនេះ​ ​មិនមាន​ប្រភពព័ត៌មាន​ណា​បញ្ជាក់ថា​ ​សម្តេច​តេ​ជោ​នឹង​ជ្រើសរើស​ប្លង់​ស្ថាបត្យកម្ម​ណាមួយ​នៅឡើយ​​ទេ​។ សារព័ត៌មាន Sabay នឹងបន្តតាមដានដំណឹងថ្មីៗជូនប្រិយមិត្តអ្នកអានតាមក្រោយទៀត។

សូមទស្សនារូប​ប្លង់​ស្ថាបត្យកម្ម​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ថ្មី​ទាំង៤ខាងក្រោមនេះ៖

រូបភាពផ្ដល់ឲ្យ៖ Propertyarea.asia

ចុចអានបន្ថែម៖

អត្ថបទ៖ ស៊ិន សាវ៉េត