ប្លង់​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ថ្មីតម្លៃ​៩០០​លាន​ដុល្លារ ​លេច​រូបរាង​ហើយ​

  • 2018-01-10 06:56:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្លង់​ស្ថាបត្យកម្ម​នៃ​ព្រលានយន្ត​ហោះ​ថ្មី ខេត្តសៀមរាប ដែលមាន​តម្លៃ​វិនិយោគ​ប្រមាណ​៩០០ លាន​ដុល្លារ​ត្រូវបាន​បង្ហាញ​និង​​ត្រូវបាន​ដាក់​ឆ្លង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ចុះហត្ថលេខា​ក្នុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក លឺ ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១០ ដល់​១២ មករា​ខាងមុខនេះ​។​

(ប្លង់ព្រលានយន្ត​ហោះ​ថ្មី ខេត្តសៀមរាប)

​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក ស៊ិន ចាន់​សិរី​វុត្ថា បាន​ថ្លែងប្រាប់​ទូរទស្សន៍​ក្នុងស្រុក​មួយ កាលពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ ២០១៨ ម្សិល​ម៉ិ​ញ​នេះ​ថា ព្រលានយន្តហោះ​ថ្មី​ខេត្តសៀមរាប នឹងត្រូវ​សាងសង់​នាពេល​ឆាប់ៗ​នេះ នៅលើ​ផ្ទៃ​ដូ​ជាង​៧០០​ហិកតា និង​បោះទុន​វិនិយោគ​លើទឹក​ប្រាក់​៨៨០​លាន​ដុល្លារ​អាមេរិក ក្រោម​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​YUNAN Development Group ដែលជា​ក្រុមហ៊ុន​យក្ស​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​។​

​លោក​បន្ដថា ប្លង់​ស្ថាបត្យកម្ម​នេះ​មាន​ចំនួន​៦​ជម្រើស និង​ត្រូវ​បានដាក់​ឆ្លង​សម្តេច​តេ​ជោ​ដើម្បី​ជ្រើសរើស​សម្រេច​លើកចុងក្រោយ​រួច​​ហើយ ប៉ុន្តែ​រហូតមកទល់​ពេលនេះ មិនមាន​ប្រភពព័ត៌មាន​ណា​បញ្ជាក់ថា សម្តេច​តេ​ជោ​នឹង​ជ្រើសរើស​ប្លង់​ស្ថាបត្យកម្ម​ណាមួយ​នៅឡើយ​​ទេ​។ សម្តេច​តេ ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឯកឧត្តម លឺ ខឺ​ឈាង​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ក្នុងការ​សម្រេច​​យក​ប្លង់​ស្ថាបត្យកម្ម​ណាមួយ នៃ​ប្លង់​ស្ថាបត្យកម្ម​ថ្មី​ទាំងនេះ​៕​

ចុចអានបន្ថែម៖

ប្រភព៖ រស្មីកម្ពុជា   អត្ថបទ៖ ដៃគូសារព័ត៌មាន

អត្ថបទពេញនិយម