កំពូល​ចម្រៀង​ទាំង​១០​បទ​របស់​​ Britney Spears អ្នក​ណា​ក៏​ធ្លាប់​ស្ដាប់

  • 2018-01-12 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ណា​ដែល​មិន​ធ្លាប់​ស្ដាប់​បទ "From the Bottom of My Broken Heart” របស់​កំពូល​តារា​ចម្រៀង​ Britney Spears?

បទ​ចម្រៀង​នេះ​បាន​បញ្ចេញ​កាល​ពី​ឆ្នាំ​ ១៩៩៩ ហើយ​ទទួល​បាន​ការ​ពេញ​និយម​ជា​ខ្លាំង​ទូទាំង​ពិភពលោក។ ក្រៅ​ពី​នោះ​ក៏​មាន​បទ​ចម្រៀង​ល្បីៗ​ជា​ច្រើន​ទៀត​​ ដែល​នៅ​តែ​ដក់​ជាប់​ក្នុង​អារម្មណ៍​អ្នក​គាំទ្រ​នាង​ទាំង​អស់​គ្នា​ដូច​ជា​បទ "Womanizer” និង "Toxic” ជា​ដើម។

គិត​ត្រឹម​ពេល​នេះ​ Britney មាន​អាយុ​ ៣៦​ឆ្នាំ​ហើយ និង​មាន​ទ្រព្យ​សម្បត្តិ​ដល់​ទៅ​ជាង ២០០​លាន​ដុល្លារ​ឯណោះ។ សព្វ​ថ្ងៃ​នាង​កំពុង​តែ​ទាក់​ទង​ជាមួយ​សង្សារ​ជា​តារា​ម៉ូដែល​វ័យ ២៣​ឆ្នាំ​ឈ្មោះ Sam Asghari និង​មាន​កូន​ប្រុស​ជាមួយ​ស្វាមី​ចាស់​ពីរ​រូប​គឺ Sean Federline និង Jayden James Federline។

នេះ​ជា​ជម្រើស​​បទ​ចម្រៀង​ទាំង​១០​របស់​ Britney Spears ដែល​ល្បី​ខ្លាំង​មិន​សាប​រលាប៖

១. “...Baby One More Time” ឆ្នាំ ១៩៩៩

២. “Womanizer” ឆ្នាំ ២០០៨

៣. “I'm A Slave For You” ឆ្នាំ ២០០១

៤. “Circus” ឆ្នាំ ២០០៨

៥. “Lucky” ឆ្នាំ ២០០០

៦. “From the Bottom of My Broken Heart” ឆ្នាំ ២០០០

៧. “Toxic” ឆ្នាំ ២០០៤

៨. “Oops!... I Did It Again” ឆ្នាំ ២០០០

៩. “Piece Of Me” ឆ្នាំ ២០០៨

១០. “Gimme More” ឆ្នាំ​២០០៧

ក្រៅ​ពី​នេះ Britney ក៏​នៅ​មាន​បទ​ចម្រៀង​ពីរោះៗ​ជា​ច្រើន​ទៀត​ដូចជា "3","Till the World Ends" និង "Me Against the Music" ជា​ដើម៕

អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ