ច្បាប់​ថ្មី​ថៃ! អ្នក​ប្រើ​ ​Drone​ ​មិន​ចុះ​ឈ្មោះ​ ​នឹង​ត្រូវ​ជាប់​គុក

  • 2018-01-12 01:51:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ព្រះរាជាណាចក្រ​ថៃ​ ​ទើប​ប្រកាស​ជា​សាធារណៈ​ឲ្យ​រាល់​អ្នក​ប្រើប្រាស់​យន្តហោះ​បញ្ជា​ប្រភេទ​ ​Drone​ ​ទាំង​អស់​ត្រូវ​តែ​ចុះ​ឈ្មោះ​នៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ឲ្យ​បាន​ត្រឹមត្រូវ​ ​បើ​មិន​ដូច្នេះ​ ​គឺ​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ ​៥​ ​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ ​១០​ ​ម៉ឺន​បាត​ ​ដែល​ស្មើ​ប្រមាណ​ ​៣ ១០០​ ​ដុល្លារ

ច្បាប់​នេះ​ ​គឺ​ដាក់​ឲ្យ​ប្រើប្រាស់​តាំង​ពី​ខែ​តុលា​ ​ឆ្នាំ​ ​២០១៧​ ​ខណៈ​អាជ្ញាធរ​ថៃ​ទើប​ផ្ដើម​អនុវត្ត​ដើម្បី​ទុក​ពេល​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ឲ្យ​បាន​ច្បាស់​ជាមុន​សម្រេច​ច្បាប់​ថ្មី​នេះ។ ចាប់​ពី​ថ្ងៃ​អង្គា​ ​៩​ ​មករា​ ​២០១៨​ ​នេះ​តទៅ​ ​រាល់​អ្នក​ប្រើប្រាស់​មិន​គោរព​ច្បាប់​ ​គឺ​ត្រូវ​រង​ពិន័យ​ដោយ​មិន​លើក​លែង។

ចំពោះ​ច្បាប់​ថ្មី​នេះ​ ​ក៏​ត្រូវ​អ្នក​វិភាគ​ក្នុង​ស្រុក​ថៃ​ជា​ច្រើន​លើក​ថា​ ​នឹង​មាន​ផល​លំបាក​ច្រើន​ដល់​ភ្ញៀវ​ទេសចរណ៍​ ​ការ​ថត​ពាណិជ្ជកម្ម​ ​និង​ឯកសារ​វិទ្យាសាស្ត្រ​នានា៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Coconut   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម
អត្ថបទថ្មី