Boeing បង្កើត​បាន​សម្រេច​ Drone ដឹក​ទំនិញ​ខ្នាត​យក្ស

  • 2018-01-12 04:26:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Boeing បាន​ប្រកាស​ចេញ​ផ្សាយ​នូវ Drone អាច​ផ្ទុក​ទំនិញ​ដល់​ទម្ងន់ ២២៥ គ.ក ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​យន្តហោះ​ដឹក​អ្នក​ដំណើរ​បើក​ស្វ័យប្រវត្តិ​នា​ថ្ងៃ​អនាគត។ វិស្វករ​ចំណាយ​ពេល​ត្រឹម ៣ ខែ បូក​រួម​ទាំង​ការ​រចនា​និង​ផលិត ហើយ​បញ្ចប់​ការ​សាកល្បង​ដោយ​ជោគជ័យ​ក្នុង​ទីពិសោធន៍​នា​រដ្ឋ Missouri។

លោក Greg Hyslop តំណែង CTO ក្នុង​ក្រុមហ៊ុន​បាន​ថ្លែង​ដូច្នោះ​ថា "Drone ដឹក​ទំនិញ​មួយ​នេះ ជា​ជំហាន​បន្ទាប់​មួយ​ទៀត​នៃ​យុទ្ធសាស្ត្រ Boeing eVTOL របស់​ក្រុមហ៊ុន​យើង ដោយ​មាន​ឱកាស​ក្នុង​ការ​ផ្លាស់ប្ដូរ​មធ្យោបាយ​ធ្វើ​ដំណើរ​និង​ដឹក​ជញ្ជូន​នៅ​លើ​អាកាស​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​មួយ​កម្រិត​ទៀត"។

បំពាក់​នូវ​ស្លាបចក្រ ៨ អាច​ហោះហើរ​តាម​រយៈ​ខ្សែ​បណ្ដោយ មាន​វិមាត្រ​ខ្លួន ៤.៥៧x៥.៤៩x១.២២ ម៉ែត្រ និង​ទម្ងន់​ខ្លួន ៣៣៩ គ.ក។ មិន​មាន​ការ​បញ្ជាក់​លំអិត​ពី​ថេរវេលា​នៃ​ការ​ហោះ​ឬ​ទំហំ​ថាមពល​ថ្ម និង​តម្លៃ​នៅ​ឡើយ។

រំឭក​ថា​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ មិន​ត្រឹម​តែ​សិក្សា​លើ​គម្រោង VTOL មួយ​មុខ​ទេ ទៀត​សោត​ខ្លួន​ក៏​បាន​ចូល​ចំណែក​នូវ​ទឹក​ប្រាក់ ២ លាន​ដុល្លារ ក្នុង​ការ​បង្កើត​ Jetpack ដែល​អាច​ដឹក​មនុស្ស​ហោះ​នៅ​ចម្ងាយ ៣០ គ.ម ដោយ​មិន​ចាំ​បាច់​សាក​ឬ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ។

ទស្សនាវីដេអូខាងក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី