២០១៨ វណ្ណ ម៉ូនិច បញ្ចេញ​ភាព​សិចស៊ី​ ធ្វើ​ឲ្យ​ប្រិយមិត្ត​ភ្លឹក​ភ្លាំង​ស្មារតី

  • 2018-01-12 04:52:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង វណ្ណ ម៉ូនិច បាន​បាត់​មុខ​ស្ទើរ​គ្រប់​សកម្មភាព​សិល្បៈ ក្រោយ​ពី​សម្ដែង​រឿង "ផ្កា​រីក​ក្នុង​ចិត្ត" ពិសេស​បន្ទាប់​ពី​លេច​ធ្លាយ​រូប​សិចស៊ី​កាល​ពី​អំឡុង​ឆ្នាំ ២០១៤​នោះ ឥឡូវ​នេះ បាន​បញ្ចេញ​ភាព​សិចស៊ី​ជា​ថ្មី ទទួល​ការ​សរសើរ​ព្រាត។

មិន​មែន​ជា​ការ​បែក​ធ្លាយ ប៉ុន្តែ​រូបភាព​ថ្មី​ៗ សិចស៊ី​របស់​តារា​ស្រី​រូប​នេះ គឺ​នាង​ជា​អ្នក​បញ្ចេញ​ដោយ​ខ្លួន​ឯង​តែ​ម្ដង ដែល​រូប​ទាំង​នោះ មាន​នៅ​លើ​បណ្ដាញ​សង្គម​របស់​នាង​ផ្ទាល់។ រូបភាព​ប៉ុន្មាន​សន្លឹក​នោះ ម៉ូនិច រំលេច​ខ្លួន​ជាមួយ​​ឈុត ប៊ីគីនី សិចស៊ី ពណ៌​ក្រមៅ ឆ្លុះ​ជាមួយ​សាច់​ស ដែល​នាង​ស្លៀក​លំហែ​លក្ខណៈ​ផ្ទាល់​ខ្លួន​នៅ​តំបន់​ឆ្នេរ​សមុទ្រ។

ម៉ូនិច ដែល​មាន​រូប​រាង​ស្រស់​ស្អាត មិន​ខុស​គ្នា​ប៉ុន្មាន​ពី​អតីត​កាល​នោះ លើក​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភាព​ស្រស់​ស្អាត ទន្ទឹម​គ្នា​នឹង​ប្រិយមិត្ត​ភាគ​ច្រើន​បាន​ពោល​សរសើរ​ពី​រូបរាង​របស់​នាង លើ​ចំណុច​នេះ​ដូច​គ្នា។ បក​ក្រោយ​ទៅ​មើល​អតីត​កាល ​រូបភាព​សិចស៊ី​ដែល​នាង​ថត​ក្នុង​ផ្ទះ​នោះ គឺ​ខុស​គ្នា កាលណោះ គឺ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ខ្លះ​រិះគន់ ខ្លះ​សម្ដែង​កា​អាណិត​អាសូរ។

យ៉ាង​ណា ខុស​ពី​តារា​ផ្សេង​ទៀត ម៉ូនិច ត្រូវ​បាន​សរសើរ​ពី​ភាព​ក្លាហាន និង​ការ​ទទួល​ខុស​ត្រូវ។ កាល​ណោះ ភ្លាម​ៗ​នាង​ទទួល​ស្គាល់​តាម​រយៈ Sabayថា រូបភាព​បែក​ធ្លាយ​នោះ គឺ​ជា​រូប​នាង​ពិត​ប្រាកដ មិន​មែន​កាត់​ត​កែ​ប្រែ​ដោយ​បច្ចេកទេស​ណា​មួយ​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ទទួល​បាន​ការ​អាណិត​អាសូរ​វិញ ក្នុង​នាម​ជា​ជន​រងគ្រោះ ព្រោះ​នាង​អះអាង​ថា​មាន​មនុស្ស​នៅ​ពី​ក្រោយ​រឿង​នោះ។

យ៉ាង​ណា ពាក់​ព័ន្ធ​ថ្មី​ៗ​នេះ​វិញ ដែល​ទទួល​បាន​ការ​សរសើរ​ពី​ភាព​ស្រស់​ស្អាត​នោះ មិន​ទាន់​មាន​ការ​អធិប្បាយ​យ៉ាង​ណា​នៅ​ឡើយ​ទេ ខណៈ​សាមី​ខ្លួន ដែល​ផ្ដាច់​ខ្លួន​ឆ្ងាយ​ពី​រង្វង់​សិល្បៈ​នា​រយៈ​ចុង​ក្រោយ​នោះ មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន៕

រូបភាព៖ បណ្ដាញ​សង្គម ម៉ូនិច

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម