កំពុង​រីក​ចម្រើន​​ក្នុង​វិស័យ​សិល្បៈ​ ប្រុស​ស្អាត ឡុង បែរ​សម្រេច​ចិត្ត​សាង​ផ្នួស

  • 2018-01-12 07:40:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រោយ​បោះ​ជំហាន​យ៉ាង​រលូន និង​ទទួល​បាន​ការ​គាំទ្រ​កោត​សរសើរ​ពី​មហាជន​លើ​ជំនាញ​សិល្បៈ​ តារា​ម៉ូដែល និង​សម្ដែង​កម្ពុជា តេង ហ៊តណារ៉ុង ហៅ​​ ឡុង បែរ​ជា​សម្រេច​ចិត្ត​​ទម្លាក់​ការងារ​សម្ដែង​ជា​ច្រើន​អន្លើ​មក​​បួស​ជា​ព្រះ​សង្ឃ​ទៅ​វិញ។

​ជា​មួយ​គ្នា​នេះ អ្នក​​គ្រប់​គ្រង​ផ្ទាល់​ខ្លួន​​របស់​​លោក​​បាន​ទម្លាយ​ថា ការ​បួស​នេះ​ ឡុង ធ្វើ​ឡើង​ដើម្បី​បំពេញ​កិច្ច​តប​សង​គុណ​ឪពុក​ម្ដាយ​តាម​ពាក្យ​សន្យា និង​​កាតព្វកិច្ច​​កូន​ប្រុស​ ដែល​ជា​ទំនៀម​របស់​ប្រជាជន​កម្ពុជា​ត​រៀង​មក​ មិន​មែន​បួស​បម្រើ​ព្រះពុទ្ធ​សាសនា​ឡើយ។

​អ្នកគ្រប់​គ្រង​​​ដដែល​បន្ថែម​ថា៖ "ថ្មីៗនេះ​​ ឡុង ទទួល​បាន​ការងារ​ច្រើន​មែន តែ​តាម​កាតព្វកិច្ច និង​​កិច្ចសន្យា​ គាត់​ត្រូវ​តែ​ឆ្លៀត​ពេល​បួស​​សងគុណ​ម្ដាយ​ឪពុក ដោយ​គិត​ពី​ពេល​នេះ​គាត់​បួស​រយៈ​ពេល​១​សប្ដាហ៍​នៅ​វត្ត​ភ្នំ​សុពណ៌​កាឡី ខេត្ត​ក្រចេះ ដែល​ស្រុក​កំណើត​គាត់​តែ​ម្ដង"៕

ចុចអាន៖


អត្ថបទ៖ សុខណា

រូបភាព៖ ផ្ដល់ឲ្យ