កម្មសិទ្ធិបញ្ញា​ ​និង​វិធី​ការពារ​មិន​ឲ្យ​គេ​លួច​រូបភាព​អ្នក​ទៅ​ប្រើប្រាស់

  • 2018-01-13 03:40:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មសិទ្ធិ​បញ្ញា​សំដៅ​លើ​សិទ្ធ​ជា​ម្ចាស់​អ្វី​មួយ ដូចជា​រូបភាព​ជាដើម អាច​ការពារ​រូបភាព​អ្នក​ពី​ការ​យក​ប្រើប្រាស់​ដោយ​មិន​មាន​ការ​អនុញ្ញាត ឬ​មិន​ផ្តល់​ផល​ចំណេញ​ណា​មួយ​ដល់​អ្នក​។ 

ជាទូទៅ ក្រោយ​អ្នក​ថតរូប​ភាព​ណា​មួយ អ្នក​ជា​ម្ចាស់​រូបភាព​នោះ​ស្រាប់ ហើយ​ក៏​មាន​សិទ្ធិ​ប្រើ​រូបភាព​ពេញលេញ​បាន​ដែរ ព្រោះ​អ្នក​កាន់​កាប់ File ដើម ជាមួយ​នឹង​កាល​បរិច្ឆេទ​មុន​គេ គ្រាន់តែ​មិន​ទាន់​មាន​ផ្លូវ​ច្បាប់​ការពារ​លើ​ស្នាដៃ​អ្នក​ប៉ុណ្ណោះ ។ ការ​ប្រើ​សញ្ញា © ឬក៏ Watermark លើ​រូបភាព​គ្រាន់​តែ​ជា​វិធី Customize មួយ​បែប​ទៀត ដើម្បី​សម្គាល់​រូបភាព​នោះ​ជា​របស់​នរណា​ម្នាក់​ប៉ុណ្ណោះ​។ 

ប្រសិនបើ​អ្នក​បង្ហោះ​ស្នាដៃ​អ្នក​លើ​អ៊ីនធឺណិត អ្នក​ប្រហែល​ជា​អាច​ប្រទះ​ឃើញ​អ្នក​ដទៃ​ទៀត​ទាញ​យក​តម្រឹម​ប្រើប្រាស់​លើ​ទំព័រ ភាគច្រើន​មិនមែន​ជា​គេហទំព័រ​លក្ខណៈ​អាជីព​នោះ​ទេ ពីព្រោះ​លក្ខណៈ​ទាញ​យក​មក​ប្រើ​ដោយ​គ្មាន​ការ​អនុញ្ញាត ឬ​មិន​ផ្តល់​ផល​ចំណេញ​ណាមួយ​ដល់​ម្ចាស់​រូបភាព អាច​មាន​បញ្ហា​ជាមួយ​ផ្លូវ​ច្បាប់ ក្នុង​ករណី​រូបភាព​នោះ​មាន​ច្បាប់​ការពារ (ក្រៅ​ស្រុក​) ហើយ​ជា​យោបល់​បើ​គ្មាន​ អ្នក​ក៏​នូវ​តែ​អាច​ទំនាក់ទំនង​ទៅ​កាន់​អ្នក​យក​ប្រើប្រាស់​ស្នាដៃ​អ្នក អាច​ស្នើ​ឲ្យ​លុប ឬ​ទារ​តម្លៃ​សមរម្យ​ណា​មួយ​៕

ប្រភព៖ https://www.photosecrets.com/how-do-i-copyright-my-photos

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Photo Secrets   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី